គ្រោះថ្នាក់នៃកង្វះជាតិដែកលើទារក និងកុមារ!

//s9.kh1.co/be/be73944ccc7ddb6f302d6ddfdf247053b06691fc.jpg
យល់ដឹង

 ០៣-តុលា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ជាតិដែកជាជាតិរ៉ែមួយប្រភេទ ដែលរាងកាយទារកនិងកុមារត្រូវការ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយ។

អត្ថប្រយោជន៍នៃជាតិដែកលើទារក និងកុមារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាតិដែកជាជាតិរ៉ែមួយប្រភេទ ដែលរាងកាយទារកនិងកុមារត្រូវការ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយ។ គ្រាប់ឈាមក្រហមមានតួនាទីដឹកជញ្ជូនអុកស៊ីសែនចែកចាយទៅគ្រប់កោសិកានៃសរីរាង្គកាយ។ ដូចនេះហើយ ទើបកោសិកាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតថាមពលសម្រាប់ទ្រទ្រង់ដល់រាងកាយ។

ទារក និងកុមារ ក៏ត្រូវការជាតិដែកសម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់ខួរក្បាលពិសេសទារកអាយុ៦ខែឡើងមានតម្រូវការជាតិដែកខ្ពស់ជាងមុន ដូចនេះហើយទើបអ្នកជំនាញណែនាំឱ្យទារកអាយុ៦ខែឡើង ចាប់ផ្ដើមទទួលទាននូវអាហារបន្ថែម (solid foods) ដើម្បីទទួលបាននូវជាតិដែកគ្រប់គ្រាន់សម្រាប់ការលូតលាស់រូបរាងកាយ គ្រាប់ឈាមក្រហម និងការអភិវឌ្ឍខួរក្បាល។

រោគសញ្ញាដែលក្មេងអាចជួបប្រទះក្នុងករណីខ្វះជាតិដែក

នៅពេលក្មេងទទួលបានជាតិដែកមិនគ្រប់គ្រាន់ ក្មេងអាចប្រឈមនឹង៖

· អស់កំលាំង ខ្សោយ
· ស្បែក និងក្រចកដៃមានភាពស្លេកស្លាំង
· សីតុណ្ហភាពរាងកាយមិនមានស្ថេរភាព
· ឈឺក្បាល វិលមុខ
· រលាកអណ្ដាត

សារជាតិដែក ដែលមានក្នុងរូបមន្តទឹកដោះគោម្សៅ Bimbosan Super Premium ផ្សំតាមការណែនាំ និងការកំណត់ថ្មីបំផុត ពិសេសមានបរិមាណសមស្របទៅតាមតំរូវការលូតលាស់របស់កុមារ ដែលជួយដល់ការផលិតគ្រាន់ឈាមក្រហមនិងកោសិកាសាច់ដុំ ជួយជំរុញការអភិវឌ្ឍខួរក្បាល និងការពារពីបញ្ហាស្លេកស្លាំងដោយសារកង្វះជាតិដែក៕

https://s9.kh1.co/__image/w=650,h=366,q=100/e8/e81c31eb2a25aa6fc71999cc83c11e6314b21f45.jpg

ព័ត៌មានបន្ថែម៖
www.bimbosankh.com
http://bimbosan.ch/en/home/
https://www.hochdorf.com/en

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T