ជំងឺកង្វះអង់ស៊ីម G6PD លើទារក និងកុមារ៖ អ្វីដែលម៉ាក់ប៉ាគួរស្វែងយល់ និងជៀសវាង!

//s9.kh1.co/65/659d4d7c540647ded9c2b6f2caa50e8f8cec0397.jpg
យល់ដឹង

 ៣០-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី។

អ្វីទៅជាកង្វះអង់ស៊ីម Glucose 6 phosphate dehydrogenase (G6PD)?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី។ តែចំពោះក្មេងមួយចំនួនមានបរិមាណ G6PD ក្នុងកោសិកាគ្រាប់ឈាមក្រហមតិចជាងកម្រិតធម្មតា ដែលយើងហៅថា កង្វះអង់ស៊ីម G6PD ឬអាលែកហ្ស៊ីជាតិសណ្ដែក។

ក្មេងដែលមានកង្វះអង់ស៊ីម G6PD ជាទូទៅមានសុខភាពធម្មតាដូចក្មេងទូទៅ តែក្នុងករណីខ្លះវាក្មេងក៏អាចរងផលប៉ះពាល់ពីជំងឺនេះដែរ។

កង្វះអង់ស៊ីម G6PD ជាវិបត្ដិដំណរពូជ ដែលមានន័យថាក្មេងទទួលវិបត្តិនេះពីលោកប៉ា អ្នកម៉ាក់ ឬទាំងប៉ា និងម៉ាក់ ហើយភាគច្រើនក្មេងប្រុសប្រឈមនឹងវិបត្តិនេះជាងក្មេងស្រី។

បច្ចុប្បន្ននេះមានទារកជាច្រើនដែលកើតមកត្រូវបានធ្វើតេស្ដកែងជើង (ដើម្បីឆែករកជំងឺផ្សេងៗ និងវិបត្ដិកង្វះអង់ស៊ីម G6PD។

https://s9.kh1.co/__image/w=650,h=397,q=100/8e/8e14117640c234eb0e54e99708e8b7c40b86e338.jpg

ទារកដែលមានវិបត្តិ G6PD អាចប្រឈមនឹងការបែកគ្រាប់ឈាមក្រហម និងជំងឺស្លេកស្លាំងនៅពេលដែលពួកគេ៖

· ក្ដៅខ្លួន
· ទទួលទានឱសថដែលត្រូវបានហាមឃាត់សម្រាប់អ្នកមានវិបត្តិ G6PD
· ញុំាអាហារ ឬ ភេសជ្ជៈដែលមានជាតិសណ្ដែក

ករណីខ្លះវាមិនមានលេចឡើងជារោគសញ្ញាទេ តែករណីធ្ងន់ធ្ងរក្មេងអាចវិវត្តនូវរោគសញ្ញាមួយ ឬច្រើនខាងក្រោម៖

· ស្បែកស្លេកស្លាំង
· ល្ហិតល្ហៃ
· ចង្វាក់បេះដូងលោតញាប់
· ដកដង្ហើមញាប់
· ដង្ហក់ (ដង្ហើមខ្លី)
· ខាត់លឿង (ស្បែក និងភ្នែកឡើងលឿង)
· ឈឺចង្កេះ
· ទឹកនោមឡើងពណ៌ក្រម៉ៅ ឬពណ៌ទឹកតែ

ប្រសិនជាក្មេងមានវិបត្តិខាងលើ សូមនាំទារក ឬកុមារទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។

ក្មេងដែលមានវិបត្តិ G6PD សូមបញ្ចៀសនូវការប្រើប្រាស់ឱសថទាំងនេះ៖

· acetylsalicylic acid (Aspirin)

· ascorbic acid (Vitamin C)

· chloramphenicol

· chloroquine

· dapsone

· dimercaprol

· doxorubicin

· mepacrine

· methylene blue

· methyldopa

· nalidixic acid

· naphthalene

· nitrofurantoin

· phenazopyridine

· primaquine

· quinine

· sulfacetamide

· sulfadiazine

· sulfamethoxazole (Co-trimoxazole, Septra)

· sulfanilamide

· sulfapyridine

· sulfisoxazole (Pediazole)

· toluidine blue

ក្រៅពីឱសថដែលបានបញ្ជាក់ខាងលើក៏នៅមានឱសថមួយចំនួនទៀត ងាយបង្កការបែកគ្រាប់ឈាមក្រហមលើអ្នកជំងឺដែលមានកង្វះអង់ស៊ីម G6PD។ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញមុននឹងធ្វើការផ្ដល់ឱសថណាមួយជូនក្មេង (គួបផ្សំទាំងឱសថបុរាណ)។

គួរបញ្ចៀសការប៉ះពាល់ជាមួយនិងថ្នាំសម្លាប់សត្វល្អិត ឬថ្នាំកណ្ដុរ (Mothballs) ឬពពួក Naphthalene។

ក្មេងមិនគួរញុំាអាហារដែលមានសណ្ដែកដូចជា សណ្ដែកបារាំង សណ្ដែកសៀង ពូជប៊ីរី ទឹកសូដា និងជាតិ Camphor។

ខ្សែសង្វាក់ផលិតផល Bimbosan Super Premium ត្រូវបានផលិតឡើងដោយគ្មានជាតិសណ្តែក គ្មានជាតិដូងប្រេង គ្មានជាតិស្ករ Sucrose និងគ្មានរសជាតិសិប្បនិម្មិត។ ទាំងអស់នេះមានក្នុងទឹកដោះគោម្សៅ Bimbosan របស់យើង ដែលត្រូវបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុតរបស់បទបញ្ញត្តិនៅសហគមន៍អឺរ៉ុប និងប្រទេសស្វីស៕

ព័ត៌មានបន្ថែម៖ Bimbosankh.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T