គុណប្រយោជន៍នៃ DHA និង ARA ព្រមទាំងជីវជាតិជាច្រើនទៀតដែលអ្នកម៉ាក់គួរដឹង!

//s9.kh1.co/1d/1d0f2e675b4aad41bae47bafa38d5c4d1e9ba93f.jpg
យល់ដឹង

 ២៩-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៍ថែទាំកូនទេ ច្បាស់ជាធ្លាបឮពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណាមួយមិនខាន។

ភ្នំពេញ៖ មិនថាលោកប៉ា អ្នកម៉ាក់ថ្មីថ្មោង ឬធ្លាប់មានបទពិសោធន៍ថែទាំកូនទេ ច្បាស់ជាធ្លាបឮពាក្យ DHA និង ARA ក្នុងពេលផ្សាយពាណិជ្ជកម្មណាមួយមិនខាន ប៉ុន្ដែមានស្ដាល់ជីវជាតិនេះច្បាស់ដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Docosahexaenoic (DHA) ជាអាស៊ីតខ្លាញ់ល្អដែលចម្រាញ់ពីខ្លាញ់ត្រី អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ 60% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ឋប្រសាទក្នុងរាងកាយ ពិសេសអាស៊ីតខ្លាញ់ DHA ជាសមាសធាតុរចនាសម្ព័ន្ឋដ៏សំខាន់នៃជាលិកាខួរក្បាល ពង្រឹងប្រព័ន្ឋការពាររាងកាយ ប្រឆាំងប្រតិកម្មរលាក និងចូលរួមក្នុងកំណកឈាម។ សមាសភាពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ មួយនេះ ជះឥទ្ឋិពលយ៉ាងធំធេងទៅលើការវិវត្តខួរក្បាលរបស់ក្មេងតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពនានារបស់កូនៗផងដែរ។

https://s9.kh1.co/__image/w=650,h=620,q=100/a5/a50e6d06462c502abf9c8f3cb97a7a2db493165a.jpg

នៅមានគ្រួសារអាស៊ីតខ្លាញ់ល្អមួយទៀតគឺ Alpha-linoleic acid (ALA) ក៏សំខាន់សម្រាប់សុខភាព តែវាមិនអាចផលិតដោយរាងកាយមនុស្សបានទេ​ ហើយយើងអាចរកអាស៊ីតខ្លាញ់ល្អប្រភេទនេះបានក្នុងប្រេងបន្លែ និងគ្រាប់ធញ្ញជាតិ។

អូមេហ្កា ៦ ចម្រាញ់ពីប្រេង Mortierella Alpina ធម្មជាតិ ដែលមានទំនាក់ទំនងជារចនាសម្ព័ន្ឋទៅ និងអាស៊ីត arachidic គេហៅថាអាស៊ីតឆ្អែត មាននៅក្នុង Butter Cupuacu អាចមានបន្ថែមក្នុងទឹកដោះគោម្សៅតែចំនួនតិចតួចទៅតាមតំរូវការ។

Bimbosan Super Premium គឺជាទឹកដោះគោម្សៅដែលមានរូបមន្ដទទួលស្គាល់ពីសហគមន៍អឺរ៉ុប មានកម្រិតប្រូតេអ៊ីនតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេង ពិសេស Bimbosan

- មាន DHA និង ARA ខ្ពស់ស្របតាមការណែនាំចុងក្រោយរបស់សហគមន៍អ៊ឺរ៉ុប
- មាន​ AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកអាស៊ីតខ្លាញ់បានល្អ និងជួយឱ្យលាមកទន់
- មាននុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ
- មានជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ និងជីវជាតិសំខាន់ៗដទៃទៀតដូចជា inositol, choline និង L-carnithine ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់របស់កុមារ៕

https://s9.kh1.co/__image/w=650,h=628,q=100/c7/c7894aae02e7b69f0ce2b391092fcee5c55ed5a5.jpg

ព័ត៌មានបន្ថែម៖ https://bimbosankh.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T