អស់បារម្ភរឿងកូនទល់លាមក បើលោកប៉ាអ្នកដឹងវិធីសាស្ត្រទាំងនេះ!

//s9.kh1.co/07/079b715eccbcd60c9444951a9d2083ec1610539f.jpg
យល់ដឹង

 ១២-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់។

ភ្នំពេញ៖ បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់ ពិសេសលើប៉ាម៉ាក់ថ្មីថ្មោងក្នុងការបែងចែងថាកូនគាត់បន្ទោរបង់ធម្មតា ឬកំពុងមានបញ្ហា។ ក្នុងនោះដែរ ទល់លាមកជាវិបត្តិមួយដែលងាយនឹងកើតមានមែនទែនលើកុមារតូចៗ ក្នុងករណីដែលម៉ាក់ប៉ាថែទាំគាត់ពុំបានត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាបណ្ដុំរោគសញ្ញា មូលហេតុ និងដំណោះស្រាយលើក្មេងដែលមានបញ្ហាទល់លាមក៖

បណ្ដុំរោគសញ្ញាបញ្ជាក់ថាក្មេងមានបញ្ហាទល់លាមក

- លាមកខុសប្លែកពីធម្មតា៖ រឹង ឬស្ងួតជាងមុន ពេលខ្លះអាចជាដុំធំ តូច ឬទ្រវែងស្ងួត
- ពិបាកជុះខ្លាំង
- ឈឺពោះ ហើមពោះ ផោមញឹកញាប់
- ឈឺចុកចាប់ និងស្រែកយំពេលជុះម្ដងៗ
- បន្ទោរបង់តិចជាងធម្មតា ឬ ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍
- ខោក្មេងមានសើម ឬប្រលាក់លាមកតិចតួច
- លាមកប្រែជាខ្មៅ ឬប្ដូរជាពណ៌ក្រហម ឬពណ៌សប្រផេះ (ធ្ងន់ធ្ងរ)

ករណីខ្លះ ក្មេងជុះហើយមុខប្រែជាក្រហម ថ្ងូរ ប្រឹងជុះខ្លាំង តែលាមកទន់ និងជុះធម្មតា ដូចទម្លាប់រាល់ដង នោះមិនមែនជាសញ្ញានៃការទល់លាមកទេ”។

មូលហេតុបង្កឱ្យក្មេងទល់លាមក

ពិតណាស់! មានកត្តាជាច្រើនដែលអាចបង្កឱ្យក្មេងទល់លាមក រួមមាន៖

- ការញ៉ាំទឹក ឬទឹកដោះពុំបានគ្រប់គ្រាន់
- ការផ្លាស់ប្ដូរពីការញ៉ាំទឹកដោះទៅជាការញ៉ាំបបរ
- បៅទឹកដោះ ឬញ៉ាំអាហារដែលពុំសូវមានជាតិសរសៃ
- ជាក្មេងបៅម្សៅទឹកដោះដែលមានប្រូតេអ៊ីនពិបាកកិនរំលាយ
- ញ៉ាំអាហារដែលមិនសូវសម្បូរជីវជាតិចិញ្ចឹម (ឧ. ញ៉ាំបបរជាមួយតែត្រីងៀត ឬទឹកស៊ីអុីវ)
- ក្មេងដែលឈឺបត់ជើងតែពុំព្រមទៅជុះ
- ប្ដូរទម្លាប់នៃការបន្ទោរបង់ (ពីជុះលើខោទឹកនោមទៅជាការជុះលើកន្ថោរ)
- ឧស្សាហ៍ធ្វើដំណើរ ឬស្ថិតនៅអាកាសធាតុក្ដៅស្អុះស្អាប់
- ក្មេងដែលមានវិបត្តិសុខភាព ឧ. ស្ទះពោះវៀន ឬខ្សោយពោះវៀន
- ញ៉ាំថ្នាំជាតិដែកជាដើម។

ដំណោះស្រាយលើក្មេងទល់លាមក

ក្នុងករណីដែលក្មេងទើបតែមានវិបត្តិទល់លាមក និងជាទល់លាមកក្នុងកម្រិតស្រាលដែលមិនមានសញ្ញាគ្រោះថ្នាក់ណាមួយដូចជាលាមកខ្មៅ លាមកលាយឈាម ឫ លាមកប្ដូរជាពណ៌ស ឫ ប្រផេះ ហើយមិនមែនជាការទល់លាមករ៉ាំរ៉ៃ លោកប៉ាអ្នកម៉ាក់អាចសាកល្បងដំណោះស្រាយដូចខាងក្រោម៖

- មានទម្លាប់ផ្ដល់អាហារសម្បូរជាតិសរសៃ ឬជាតិ Prebiotic
- ផ្ដល់ទឹក និងទឹកដោះឱ្យបានគ្រប់គ្រាន់
- ម៉ាស្សាថ្នមៗលើពោះក្មេងជារាងទ្រនិចនាឡិកា ឬគូចខ្យង និងរុញជើងគាត់ទៅមុខទៅក្រោយថ្នមៗឱ្យបាន១០ទៅ១៥នាទីជារៀងរាល់ថ្ងៃ
- ទម្លាប់ហៅក្មេងបត់ជើងរៀងរាល់ព្រឹក
- ងូតទឹកក្ដៅឧណ្ឌៗដែលជួយឱ្យចលនាពោះវៀនដំណើរការបានល្អ

- ក្នុងករណីក្មេងបៅទឹកដោះគោ សូមជ្រើសរើសម្សៅទឹកដោះគោណាដែលមានកម្រិតប្រូតេអុីនស្របតាមវ័យរបស់ក្មេង និងជាប្រភេទម្សៅទឹកដោះគោដែលបន្ថែមជាតិសរសៃ Prebiotics និងពពួក AMF (Anydrous Milk Fat)។

សូមណែនាំនូវរូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ និងពិសេសជាងគេជាប់លេខ១ពីប្រទេសស្វីសគឺ Bimbosan Super Premium

- Bimbosan Super Premium ជាទឹកដោះគោម្សៅដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបន្ថែមនូវខ្លាញ់ទឹកដោះ AMF ជួយដល់ការស្រូបយកជីវជាតិ និង ជួយឱ្យលាមកក្មេងទន់ងាយស្រួលក្នុងបន្ទោរបង់
- មានជាតិសរសៃ GOS ខ្ពស់ដែលជម្រុញការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន និងជួយឱ្យក្មេងបន្ទោរបង់បានទៀងទាត់
- ជាទឹកដោះគោម្សៅបានបន្ទាបប្រូតេអ៊ីនស្របតាមវ័យកុមារដែលផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្មេងក្នុងការកិនបំបែក។

https://s9.kh1.co/__image/w=650,h=366,q=100/b2/b23af8affc571655a6d3b25c3d727544ebe82b82.jpg

ព័ត៌មានបន្ថែម៖ BimbosanCambodia, www.bimbosankh.com, www.bimbosan.ch/en, www.hochdorf.com/en    

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T