កក្រើកឆាក Mister Supranationalកម្ពុជា២០២៣ ខណៈសិល្បករទាំងនេះដាក់ពាក្យចូលរួមប្រកួត

//s9.kh1.co/0b/0b246e1f7a61b14d39b1b7f1fbbfc8bff713aeab.jpeg
តារា & កម្សាន្ដ

 ០១-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ឆ្នាំដំបូងទទួលបានការគាំទ្រច្រើនទៅហើយ ប៉ុន្តែឆ្នាំនេះនឹងទៅជាយ៉ាងណា ខណៈសិល្បកជាច្រើនដាក់ពាក្យប្រកួតដូច្នេះ។

កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីប្រកួតសម្រស់ផ្នែកបុរស Mister Supranational Cambodia ទើបតែធ្វើឡើងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជន។ ជាពិសេស មានសុភាពបុរសជាច្រើនចូលរួមដាក់ពាក្យប្រកួត ដើម្បីដណ្ដើមតំណែងពីកម្មវិធីមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ម្ចាស់ជ័យលាភីឆ្នាំដំបូងគឺបានទៅលើលោក ឡៅ បញ្ញា ហើយរូបលោកក៏ទើបតែត្រឡប់មកពីការប្រកួតលើឆាកអន្តរជាតិផងដែរ។ តួយ៉ាង ថ្មីៗនេះស្ថាប័នប្រកួត Mister Supranational Cambodia បានប្រកាសស្វែងរកបេក្ខភាពដាក់ពាក្យចូលរួមប្រកួតជែង ដែលជាឆ្នាំទី២សម្រាប់កម្មវិធីមួយនេះ ធ្វើឡើងក្នុងប្រទេសកម្ពុជា។ 

ជាមួយគ្នានេះដែល ស្របពេលស្ថាប័ន Mister Supranational Cambodia ប្រកាសឲ្យបេក្ខជនដាក់ពាក្យប្រកួត គេឃើញមានសុភាពបុរសជាច្រើនចូលរួមដាក់ពាក្យ ក្នុងនោះក៏មានសិល្បករជាច្រើននាក់ផងដែរ។ ហើយសិល្បករដែលបានដាក់ពាក្យប្រកួតក្នុងកម្មវិធី Mister Supranational Cambodia 2023នោះមានដូចជា៖ 

១៖ លោក ប៉ែន ភ័ក្រ សុធារិទ្ធ

លោក ប៉ែន ភ័ក្រ សុធារិទ្ធ បច្ចុប្បន្នលោកជាតារាសម្ដែងដែលទទួលបានប្រជាប្រិយភាពម្នាក់នាពេលបច្ចុប្បន្ន។ មុនចាប់ផ្ដើមឈានជើងចូលសិល្បៈ តារារូបនេះធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងកម្មវិធីមួយកាលពីឆ្នាំ២០១០ និងបានចំណាត់ថ្នាក់លេខ៣។ 

លោក ប៉ែន ភ័ក្រ សុធារិទ្ធ
លោក ប៉ែន ភ័ក្រ សុធារិទ្ធ

២៖ លោក ហ៊ាប ស៊ាងហ៊ុយ 

លោក ហ៊ាប ស៊ាងហ៊ុយ បច្ចុប្បន្នលោកជាតារាសម្ដែង តារាម៉ូដែល និងជាវេជ្ជបណ្ឌិតមួយរូបផងដែរ។ 

លោក ហ៊ាប ស៊ាងហ៊ុយ
លោក ហ៊ាប ស៊ាងហ៊ុយ

៣៖ លោក ឡាវ ច័ន្ទរិទ្ធ ហៅ Mario 

លោក Mario ជាតារាចម្រៀង និងតារាសម្ដែងមួយរូបដែលមហាជនស្គាល់ ជាពិសេសមានមិត្តយុវ័យគាំទ្រច្រើនផងដែរ។

លោក ឡាវ ច័ន្ទរិទ្ធ ហៅ Mario
លោក ឡាវ ច័ន្ទរិទ្ធ ហៅ Mario

៤៖ លោក ឌី វ៉ាន់ដា 

លោក ឌី វ៉ាន់ដា ជាតារាសម្ដែងមួយរូបនាពេលបច្ចុប្បន្ន ហើយលោកជាអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Cambodia 2018។ ក្នុងនោះដែរ លោកក៏ធ្លាប់តំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងនាមជា  Mister Global Cambodia 2018។ 

លោក ឌី វ៉ាន់ដា 
លោក ឌី វ៉ាន់ដា 

៥៖ លោក វន សិលា

លោក វន សិលា ជាអតីតម្ចាស់ជ័យលាភី Mister Cambodia 2019 ដោយបច្ចុប្បន្នលោកក៏ជាតារាសម្ដែងមួយរូបផងដែរ។ 

លោក វន សិលា
លោក វន សិលា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T