គ្រាន់តែតារាម្នាក់នេះ ប្រកាសលក់ទូរស័ព្ទសោះ មានគេសុំទិញតម្លៃ ជាង១ម៉ឺនដុល្លារ​ ព្រោះក្នុងទូរស័ព្ទ មានរូប និងវីដេអូ...

//s9.kh1.co/b5/b5800849d3f4481d130e94cc34aaf1de50ef93d3.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្រោយពីប្រកាសលក់ទូរស័ព្ទ តារាម៉ូដែលស៊ិ.ច.ស៊ី Kanokyada Jitampon កំពុង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ រហូតដល់មានអ្នក​​ស្នើ​ទិញ​ ​ក្នុង​តម្លៃជាងមួយម៉ឺនដុល្លារ។

ថៃ៖ ថ្មីៗនេះ យោងតាមកាសែត Thethaiger បានរាយការណ៍ថា តារាម៉ូដែល Kanokyada Jitampon បានប្រកាសលក់ទូរស័ព្ទ iPhone 12 Pro Max ចាស់របស់នាង ជាមួយនឹងរូបថតនៅក្នុងនោះ ចំនួន ៣០០០០ និងរួមទាំងវីដេអូ ចំនួន ៤០០០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហោះរូបថតទូរស័ព្ទរបស់ខ្លួន ជាមួយនឹងសាររៀបរាប់ថា លក់ iPhone 12 Pro Max ដើម្បីទិញ iPhone 14 ។ ហើយ ទូរស័ព្ទនេះរួមបញ្ចូលទាំងរូបថត និងវីដេអូរបស់នាង ដែលក្នុងតម្លៃមួយអាចចរចារគ្នាបាន។

យ៉ាងណាមិញ ការ​បង្ហោះ​របស់​នាង​ ក៏បាន​រីក​រាល​ដាល​លើ​បណ្ដាញ​សង្គម​ថៃ ដោយ​ទទួល​បាន​ការ​ចែក​រំលែកខ្ទង់ ១ ៨០០ ខណៈដែល Kanokyada ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​នឹង​មិន​លុប​រូបភាព ឬ​វីដេអូ​ណា​មួយ​ នៅ​ក្នុងទូរស័ព្ទចាស់​របស់​នាង​ឡើយ មុន​នឹង​ប្រគល់​ឱ្យ​ម្ចាស់​ថ្មី។ 

លើសពីនេះ តារាម៉ូដែល Kanokyada ថែមទាំងបានសារភាពថា បន្ទាប់ពីបានចែករំលែកការបង្ហោះនេះហើយដែលគ្រាន់តែដើម្បីលេងសើចនោះ ប៉ុន្តែក៏មានមនុស្សជាង ៣០០០ នាក់ បានផ្ញើសារទៅសួរតម្លៃ ដោយក្នុងនោះ មានបុរស​ម្នាក់​បាន​ឲ្យ​តម្លៃរហូតដល់ ៤០០,០០០ បាត (ប្រហែល ១០,៧០០ ដុល្លារ) ប៉ុន្តែ​នាង​មិន​ព្រម​លក់​ទេដែលមានការបញ្ជាក់បន្ថែមថា នាង​អាច​លក់​ទូរស័ព្ទ​នេះបាន​ ប្រសិន​បើ​នាង​ទទួល​បាន​តម្លៃ​ត្រឹម​ត្រូវ។

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T