មានរឿងអ្វី?​ បុរសម្នាក់នេះ អះអាងថា ប៊ុត សីហា មិនទាន់កែខ្លួននៅឡើយ(មានវីដេអូ)

//s9.kh1.co/f0/f0241440e0423bcd841ea4f157e80b9f716df412.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មានរឿងអ្វី?​បុរសម្នាក់នេះអះអាងថាតារាចម្រៀង ប៊ុត សីហា ល្បីថាកំពុងកែខ្លួនកសាងប្រជាប្រិយភាពវិញនោះ មិនទាន់កែខ្លួននៅឡើយ

រាជធានីភ្នំពេញ ៖ បើទោះបីបាត់មុខច្រើនឆ្នាំទៅហើយ តែក្រោយប្រកាសខ្លួនចូលច្រៀងវិញនោះ តារាចម្រៀងម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា​ ទទួលបានសម្លេងគាំទ្រពីមហាជនយ៉ាងពេញទំហឹង ក្នុងនោះគេក៏ក្រឡេកឃើញមាន បុគ្គលនិងតារាល្បីៗជាច្រើនក៏បានចេញមុខនិយាយលើកទឹកចិត្ត រូបលោកព្រោងព្រាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត មហាជនកំពុងរងចាំការសម្រេចចិត្ត បន្ទាប់របស់តារាប្រុសរូបនេះ ថាតើនឹងចាប់ឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ដែរឬទេ​ បន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសការងារ ព្រោះយល់ឃើញថា តារាចម្រៀងរូបនេះ ដឹងខុសចេះកែខ្លួនទៅហើយ។

តែផ្ទុយទៅវិញ ស្រាប់តែបែកធ្លាយបុរសម្នាក់ ចេញមុខចំៗនិយាយមិនញញើតថា តារាចម្រៀងរូបនេះ មិនទាន់កែខ្លួនឡើយ មិនគោរពការសន្យានិងមិនឲ្យតម្លៃមនុស្សជុំវិញខ្លួន ដូចពាក្យដែលមហាជននាំគ្នាល្បីនោះឡើយ ជាក់ស្តែង រូបលោកបានជួបមុខគ្នា ណាត់ថ្ងៃជួបជាថ្មីច្បាស់លាស់ និយាយត្រូវគ្នាអស់ហើយ ប៉ុន្តែលុះដល់ពេលការណាត់ ទាក់ទងតាមទូរសព្ទច្រើនដងណាស់ គ្មានការឆ្លើយតប រហូតដល់ផុត២ម៉ោង ទើបឃើញទាក់ទងមកវិញ អ្វីដែលហួសចិត្តខ្លាំងនោះ មិនដឹងធ្វើខុស ហើយត្រូវលើកនិយាយដោយសង្សារស្រីលើកទៅវិញ ដោយក្នុងនោះ លោក ប៊ុត សីហា បន្ទោរថា លេខមនុស្សប្រុសទេមិនមែនមនុស្សស្រីឡើយ រួចក៏ចុចបិទទៅវិញ។

គួរបញ្ជាក់ផងដែរថា កាលពីបើកដំណើរការផលិតកម្ម Galaxy Navatra ដំបូងៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយថា លោក យឹម តាស្រង់ បានទាក់ទងទៅតារាចម្រៀង២រូបមាន កញ្ញា តន់ ច័ន្ទសីហា និងលោក ប៊ុត សីហា តែចុងក្រោយ ក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការជជែកនិងចរចា ជាមួយលោក ប៊ុត សីហា ដោយសារតែការមិនគោរពពេលវេលាការណាត់ជួប ស្រដៀងនឹងករណីនេះដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
  លោក ប៊ុត សីហា
ប៊ុត សីហា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T