ភ្នំពេញ៖ ប្រាកដណាស់ លោក ឧកញ៉ា និងងជាតារាចម្រៀង ខេមរៈ សិរីមន្ត រូបនេះ អាចរក្សាប្រជាប្រិយភាពរបស់ខ្លួន ជាង១ទសវត្សមកហើយ ដោយមិនដែលឲ្យរលត់បាត់ឈ្មោះ សូម្បីតែម្តង ជាមួយនឹង ចម្រៀងគ្រប់រសជាតិ គ្រប់ចង្វាក់ ធ្វើឲ្យស្រទាប់យុវវ័យ ពេញចិត្តទឹកដមសំនៀងរបស់លោក ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើនិយាយពីរូបសម្រស់ លោក ខេមរៈ គឺនៅតែសង្ហាក្មេងដដែល ជាក់ស្ដែង ដូចរូបភាពប៉ុន្មានសន្លឹក របស់តារាចម្រៀងរូបនេះបានបង្ហោះ ក្នុងស្ទាយ៍សម្លៀកបំពាក់ពណ៌លឿងស្រស់មួយឈុត តុបតែងមើលទៅដូចយុវវ័យសម័យថ្មី យ៉ាងសង្ហាតែម្ដង។
ក្នុងនោះផងដែរ គ្រាន់តែឃើញរូបភាពទាំងនោះបង្ហោះនៅលើបណ្ដាញសង្គមភ្លាម អ្នកគាំទ្រ ស្រលាញ់ លោក បានចូលខមិន សរសើរ ព្រោងព្រាតតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





