HyunA ឆ្លើយតបបែបនេះ ទៅនឹងពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ

//s9.kh1.co/ea/eac7829bb16f5afc5d077d5d32ee3e8f68ab115c.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២៥ ៩ព្រឹក · ៥ ម៉ោងមុន

HyunA ឆ្លើយតបនឹងពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា HyunA គឺជាតារាចម្រៀងរ៉េបកូរ៉េដ៏ល្បីល្បាញម្នាក់ ដែលនាងទើបតែបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមី Yong Junhyung បើទោះបីជាអ្នកគាំទ្រជាច្រើន បានរិះគន់នាងក៏ដោយ ព្រោះស្វាមីរបស់នាងជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវក្លឹបកម្សាន្ត Burning Sun ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA 
HyunA 
HyunA និងស្វាមី
HyunA និងស្វាមី

យ៉ាងណាមិញ ក្រោយរៀបការរួចមក HyunA ហាក់មានសេចក្ដីសុខជាងមុន ហើយថ្មីៗនេះនាងបានចេញបទចម្រៀងថ្មីមានចំណងជើងថា "Mrs.Nail" ទៀតផង ប៉ុន្តែហាក់មិនសូវបានទទួលការគាំទ្រដូចមុនឡើយ។

HyunA
HyunA

ថ្មីៗនេះ HyunA បានឡើងសម្ដែងបទ "Mrs.Nail" នៅលើឆាកតន្ត្រី ដើម្បីផ្សព្វផ្សាយបទចម្រៀងរបស់នាងប៉ុន្តែ អ្នកគាំទ្របែរជាសង្កេតឃើញថា នាងហាក់ឡើងទម្ងន់ជាងមុន និងមើលទៅផ្ទៃមុខរាងប៉ោង ដែលធ្វើឲ្យមានការសង្ស័យថានាងមានផ្ទៃពោះ តែពេលឡើងកម្មវិធីថ្មីមួយ HyunA បានទម្លាយថា មូលហេតុនៃការឡើងទម្ងន់របស់នាងគឺដោយសារវេជ្ជបណ្ឌិតប្រាប់នាងឲ្យឡើងទម្ងន់ ដើម្បីព្យាបាលជំងឺ ប៉ុន្តែនាងថានាងនឹងសម្រាកទម្ងន់វិញ ដោយសារនាងមានអារម្មណ៍ថារាងកាយនាងពិតជាធ្ងន់ណាស់ពេលនាងរាំ ដែលបញ្ជាក់ឲ្យដឹងថា នាងពុំបានមានផ្ទៃពោះអ្វីនោះឡើយ៕

HyunA
HyunA
HyunA
HyunA
HyunA
HyunA
HyunA
HyunA

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T