កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ដែលមានអ្នកគាំទ្រជាច្រើនចាំតាមដានសកម្មភាពរបស់នាង មិនថានៅលើឆាក ឬក្រោយឆាកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ Lisa បានទទួលភាពជោគជ័យលើការច្រៀងរួមគ្នាជាមួយក្រុមចម្រៀង Maroon 5 គឺបទ "Priceless" ប៉ុន្តែភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រមិនចប់ត្រឹមនេះនោះឡើយ ដោយនាថ្ងៃទី១៤ខែឧសភាកន្លងទៅ ផលិតកម្ម LLOUD របស់ Lisa បានប្រកាសថានាងនឹងចេញ MV បទ "When I'm with You" ដែលច្រៀងរួមគ្នាជាមួយនឹង តារាចម្រៀងស្រី Tyla ។


វីដេអូចម្រៀង (MV) នេះនឹងចេញនាថ្ងៃទី១៦ខែឧសភា នាវេលាម៉ោង១០យប់នៅកូរ៉េ (ស្មើនឹងម៉ោង៨យប់នៅកម្ពុជា) ដែលបទនេះពុំមែនជាបទថ្មីពុំធ្លាប់ចេញផ្សាយទេតែ Lisa ធ្លាប់បានចេញវានៅលើ Spotify កាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅ ដែលវាជាបទចម្រៀងមួយក្នុងអាល់ប៊ុម "Alterego" របស់នាងផងដែរ៕


When I’m With You video this Friday ✨
— LLOUD (@wearelloud) May 15, 2025
9am ET // 10pm KST@Tyllaaaaaaa pic.twitter.com/eZyr02EJqz
ប្រភព៖ allkpop