Kim Kardashian បង្ហាញភាពស្រស់ស្អាត ក្នុងឈុតមួយនេះ ពេលទៅតុលាការ

//s9.kh1.co/ec/ec7e052cb1b4f412a190fd160628db0694471bf8.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២៥ ៨ព្រឹក · ៨ ម៉ោងមុន

តារាស្រី Kim Kardashian បានមកដល់តុលាការទីក្រុងប៉ារីស ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហ្វេនៗឃើញហើយ សរសើរគ្រប់គ្នា។

កម្សាន្ត៖ នៅពេលដែល តារាស្រី Kim Kardashian បានមកដល់តុលាការទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ ខែឧសភា ដើម្បីផ្តល់សក្ខីកម្មអំពីការលួចគ្រឿងអលង្ការ ឆ្នាំ ២០១៦ នាងបានទាក់ទាញការចាប់អារម្មណ៍ដោយស្លៀកសំលៀកបំពាក់ដ៏ប្រណិត និងពាក់ពេជ្រពេញរាងកាយ របស់នាង រួមទាំងខ្សែកតម្លៃ ៣ លានដុល្លារ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian 
Kim Kardashian 

យោងតាម កាសែតបារាំង Le Parisien បានពណ៌នា ការបង្ហាញខ្លួនរបស់ Kim Kardashian នៅឯតុលាការក្រុងប៉ារីសថា ជាតារាកំរាលព្រំក្រហម។ មហាសេដ្ឋីវ័យ ៤៤ ឆ្នាំរូបនេះ បានស្លៀកឈុត classic John Galliano វ៉ែនតា Alaïa និងស្បែកជើងកែង Saint Laurent ។ Kim ពាក់ខ្សែជើងពេជ្រ ក្រវិល ចិញ្ចៀន និងខ្សែក។ ខ្សែកតែមួយគត់របស់ម៉ាក Samer Halimeh New York មានត្បូងពេជ្រសរុបចំនួន ៨០ គ្រាប់ ទម្ងន់ ៥២ ការ៉ាត់ និងមានតម្លៃ ៣ លានដុល្លារអាមេរិក។

Kim Kardashian 
Kim Kardashian 

ថ្វីត្បិតតែ ជនជាតិបារាំងល្បីខាងចូលចិត្តម៉ូដសំលៀកបំពាក់ក៏ដោយ ក៏អ្នកអត្ថាធិប្បាយមួយចំនួន មិនសប្បាយចិត្តនឹងការបង្ហាញខ្លួនដ៏ទាក់ទាញរបស់ Kim នៅតុលាការ ។ ខណៈមានមនុស្ស​ម្នាក់​ បាន​សរសេរ​ថា ការិយាល័យ​រដ្ឋអាជ្ញា​ទីក្រុង​ប៉ារីស​ គួរ​តែ​ស្នើ​ឲ្យ​ Kim ស្លៀកពាក់​សមរម្យ​ជាង​នេះ។

Kim Kardashian 
Kim Kardashian 

តារាស្រីរូបនេះ បានបង្កើតភាពច្របូកច្របល់ លើប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលនាងទៅដល់រដ្ឋធានីបារាំង ដើម្បីចូលរួមសវនាការ ដែលអ្នកសារព័ត៌មាន និងអ្នកគាំទ្រ អ្នកលេង TikTok មកពីជុំវិញពិភពលោក បានសម្រុកមកជួបនាង។ មន្ត្រីសន្តិសុខម្នាក់នៅតុលាការបានលាន់មាត់ នៅពេលបានឃើញទិដ្ឋភាពនេះ ថា តើនេះជាតុលាការ ឬពិធីបុណ្យភាពយន្ត Cannes?»។

Kim Kardashian បានបង្ហាញខ្លួននៅតុលាការកាល ពីព្រឹកថ្ងៃអង្គារជាមួយមនុស្ស ១០ នាក់ រួមទាំងម្តាយរបស់នាង អង្គរក្សប្រាំនាក់ និងមេធាវី។ នាងញញឹម និងគ្រវីទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន នៅខាងក្រៅតុលាការ។ នៅពេល Kim ដើរចូលទៅខាងក្នុង ទស្សនិកជនបានស្រែកហ៊ោកញ្ជ្រៀវ ខណៈមហាជន​រំភើប ​ចំពោះ​ការ​បង្ហាញ​ខ្លួន ព្រម​ទាំងការលេង​ស្ទីល​ដ៏ទាក់ទាញរបស់​នាង ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T