កម្សាន្ត ÷ គ្រោះធម្មជាតិ គឺពិតជារឿងដែលមើលមិនឃើញនោះទេ ថាកើតឡើងនៅទីណា និងពេលណា ជាក់ស្តែងថ្មីៗនេះ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កំពុងតែជួបប្រទះនឹងគ្រោះធម្មជាតិ ដោសារតែមានការធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាញឲ្យមានទឹកជំនន់ក្នុងទីក្រុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណ:ដែល ប្រជាជននៅក្នុងទីក្រុងសេអ៊ូល ត្រូវបានគេណែនាំអោយមានការប្រុងប្រយ័ត្ន និងជៀសវាងតំបន់ដែលងាយនឹងមានទឹកជំនន់ និងការរអិលបាក់ដីជាដើម ក៏មានអ្នកនិយមលេងអ៊ីនធើណែតកូរ៉េជាច្រើន បានចែករំលែករូបភាព បង្ហាញពីការលិចលង់ខ្លាំងប៉ុណ្ណាដែរ។
Seoul is under warning for heavy rain, stay away from areas prone to landslides and flooding and try not to go out unless absolutely necessary~ pic.twitter.com/1mhfowZnMi
— 래빗🐇💜 (inactive) (@skyetokki) August 28, 2018
ប៉ុន្តែទោះបីជាមានអាកាសធាតុ អាក្រក់យ៉ាងណាក៏ដោយ ក៏បុរសម្នាក់នេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង អំឡុងពេលទឹកជំនន់ ដោយសារតែលោក បានឡើងទៅលើរថយន្តរបស់ខ្លួនចុចទូរស័ព្ទ ទំនងជាកំពុងរកជំនួយ តែយ៉ាងណាបើមើលទៅរូបភាពដែល មហាជនចែករំលែកពីមុំផ្សេងៗ បុរសម្នាក់នោះហាក់ដូចជា កំពុងតែរ៉ូមែនទិក ដូចនៅក្នុងរឿងភាគកូរ៉េ ទៅវិញ។


ហើយខណៈពេលដែល រូបភាពរបស់បុរសនោះ បានសាយភាយ អ្នកនិយមលេងអ៊ីនធើណែត ថែមទាំងធ្វើការកែកុនរូបថតនោះទៀតផង ដូចជាការធ្វើឱ្យវាមើលទៅកាន់តែរ៉ូមែនទិក ជាមួយនឹងពន្លឺកាន់តែច្បាស់ ការបញ្ជូនក្រុមឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះ និងបានប្រែរូបនោះឲ្យមើលទៅដូចជា រូបភាពនៃខ្សែភាពយន្តកូរ៉េឆ្នាំ ២០២១ ជាដើម។



ទោះជាយ៉ាងណា ក្រោយមកទើបអ្នកនិយមលេងអ៊ីនធើណែតបានដឹងថា បុរសនោះគឺជាអ្នកយកព័ត៌មានរបស់ Yonhap News លោក Park Sang Ryul ដែលបានឡើងទៅលើនោះ ដើម្បីរាយការណ៍អំពីទឹកជំនន់នេះ៕

ប្រភព : Koreaboo