ជាប់ឈ្មោះMUកម្ពុជា ត្រូវគេរិះគន់រឿងសម្រស់ បច្ចុប្បន្ន ងិន ម៉ារ៉ាឌី ស្អាតញាក់

//s9.kh1.co/2a/2a669b6b043d1745459207842902dac9ee0ab4b8.png
តារា & កម្សាន្ដ

 ០៦-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អ្នករិះគន់ពីមុនអាចនឹងក្លាយជាហ្វេនវិញក៏មិនដឹង បើសម្រស់កញ្ញា ងិន ម៉ារ៉ាឌី ស្រស់ស្អាតយ៉ាងៗហ្នឹង។

ភ្នំពេញ៖ កញ្ញា ងិន ម៉ារ៉ាឌី ជាបវរកញ្ញាចក្រវាឡកម្ពុជា ២០២១ ដោយនាងបានទៅប្រកួតក្នុងកម្មវិធី Miss Universe 2021 លើកទី៧០ នៅឯប្រទេស អ៉ីស្រាអ៊ែលផងដែរ។ អំឡុងពេលប្រកួតលើឆាកអន្តរជាតិបវរកញ្ញារូបនេះ ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើរម្លឹកដល់ពេលកញ្ញា ងិន ម៉ារ៉ាឌី ជាប់ឈ្មោះជា Miss Universe Cambodia 2021ភ្លាមៗ គេដឹងផងដែរថា នាងធ្លាប់ទទួលបានពាក្យរិះគន់ពីមហាជនមួយចំនួនតូចផងដែរ។ ដោយអ្នករិះគន់ធ្លាប់បាននិយាយថាសម្រស់បវរកញ្ញារូបនេះមិនស្អាតហើយមិនសាកសមនឹងទទួលបានតំណែងនេះឡើយ។ 

តួយ៉ាង បើក្រឡេកមើលសម្រស់កញ្ញា ងិន ម៉ារ៉ាឌី បច្ចុប្បន្នឃើញថាសម្រស់នាងកាន់តែស្រស់ស្អាតផូរផង់ បើអ្នករិះគន់ពីមុនឃើញជំហរមាត់សរសើរទាំងមិនដឹងខ្លួនផងក៏មិនដឹង។ ជាពិសេស ពេលតារាស្រីរូបនេះផាត់មុខស៊ិចស៊ី រួមទាំងរៀបឆើតឆាយខ្ញង់ៗអីចឹងទៅរឹតតែទាក់ទាញ ថែមទាំងជួយបង្កើនសម្រស់នាងមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក៏មានហ្វេនជាច្រើនបានសរសើរពីសម្ផស្សក៏ស្រស់សោភានាងគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T