អ្នកខ្លឹមៗទៅម្តងមួយៗ ពេលនេះ នាយគ្រឿន ប្រកាសលាឈប់ពី CTN ទាំងព្រឹក

//s9.kh1.co/43/43fc9d004b85d8ce61a9bdd3c5674e4537ed2f51.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកខ្លឹមៗទៅម្តងមួយៗ តារាកំប្លែងល្បីៗក្នុងក្រុមនាយពាក់មី ដើរចេញបណ្តើរ ពេលនេះ នាយគ្រឿន ប្រកាសលាឈប់ពី CTN ទាំងព្រឹក

រាជធានីភ្នំពេញ ៖ ក្រោយមានការប្រកាសក្តែងៗ ពីតារាកំប្លែង នាយពាក់មី ចង់ដើរចេញពីCTN ព្រោះតែ ច្បាប់ផ្ទៃក្នុងរបស់មេដឹកនាំថ្មី ជនជាតិឥណ្ឌា មានលក្ខណៈរឹតបណ្តឹងដល់បុគ្គលិកខ្លាំងហួសហេតុ រហូតធ្វើឲ្យមានសិល្បករ សិល្បការិនីជាច្រើន រអ៊ូរទាំ និងបង្ហាញគោលជំហរនឹងដើរចេញ បើគ្មានការសម្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ក្រោយល្បីថាមានការសម្រួលខ្លះៗដល់បុគ្គលិកវិញ ដែលធ្វើឲ្យ តារាជាច្រើន អាចបន្តការងារនៅទ្រនំចាស់បាន ស្រាប់តែថ្មីៗនេះ នាយក្រូចបើកឆាកប្រកាសដើរចេញពីCTN នៅចុងខែឧសភា ក្រោយប្រឡូកការងាររយៈពេល១១ឆ្នាំនៅទីនេះ រួចមកក៏មាន លោកតាវិចទ័រ នាយពាក់មី នីឡា ហើយរួចមកពេលនេះ មាន នាយគ្រឿនថែមទៀត ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះតារាកំប្លែងខ្លឹមៗដើរចេញម្តងមួយៗ តើអ្នកបន្ទាប់ជានរណា? តើអស់ពីពួកគេ កម្មវិធីកំប្លែងក្នុងទូរទស្សន៍នេះ នឹងអាចទទួលការគាំទ្រដូចមុនដែរឬយ៉ាងណា?។

ជាក់ស្តែង នាយគ្រឿន បង្ហោះសារលើបណ្តាញសង្គម ទាំងព្រឹកដូច្នេះថា ៖

រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក៕

នាយគ្រឿន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
តារាកំប្លែង នាយគ្រឿន
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T