នារីឈានមុខទាំងវ័យក្មេង! ស្រីនា លេចមុខជាគណៈកម្មការ​ក្នុង​កម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២

//s9.kh1.co/77/77d56a00abfddc46bab77306e9e06bfaa3344e40.png
តារា & កម្សាន្ដ

 ០២-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ពីមួយឆ្នាំទៅមួយឆ្នាំ កញ្ញា ជា ស្រីនា កាន់តែជោគជ័យ ហើយពេលនេះ នាងទទួលបានឱកាសជាគណៈកម្មការ​ក្នុង​កម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់កញ្ញា ជា ស្រីនា ដែលនាងជាInfluencer មួយរូបដ៏មានប្រជាប្រិយភាពម្នាក់នាពេលបច្ចុប្បន្ន។ ពិតណាស់ គ្រប់សកម្មភាពដែលនាងបង្ហាញក្នុងវីដេអូ នាងតែចែករំលែកពីអ្វីដែលល្អៗទៅកាន់ប្អូនៗជំនាន់ក្រោយ។ លើសពីនេះទៅទៀត តារាស្រីរូបនេះក៏ធ្លាប់បានចែករំលែកនៃបទពិសោធន៍ និងវិធីសាស្ត្រសម្រាប់ប្អូនៗទី១២ប្រលងជាប់បាននិទ្ទេសAផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីប្រវត្តិសិក្សាកញ្ញា ជា ស្រីនា បានប្រើងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨។ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនាងក៏ជាសិស្សឆ្នើមម្នាក់ដែលទទួលបាននិទ្ទេសAម្នាក់ផងដែរ។ មួយវិញទៀត ថ្មីៗនេះនាងទើបតែបញ្ចប់ថ្នាក់មហាវិទ្យាល័យ នឹងបានទៅទទួលសញ្ញាប័ត្រដល់ទៅ២នៅឯប្រទេសអាមេរិកផងដែរ។ 

តួយ៉ាង អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ ថ្មីៗនេះ កញ្ញា ជា ស្រីនា ត្រូវបានក្រសួងអប់រំយុវជន និង កីឡា​ ផកដល់កិត្តិយសអញ្ជើញនាងធ្វើជា​គណៈកម្មការ​មួយរូបក្នុង​កម្មវិធី ការជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀតផង។ ស្របពេលនាងធ្វើជាគណៈកម្មការមួយរូប ក្នុងកម្មវិធីមួយនេះរួច អ្នកលេងបណ្ដាញសង្គម និងហ្វេន កាន់តែសរសើរពីនាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T