កម្សន្ត៖ ជាការពិតណាស់ បវរកញ្ញាចក្រវាលតំណាងឲ្យប្រទេសកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី តែងតែត្រូវបានមហាជនសរសើរអំពី សមត្ថភាពដើរបង្ហាញម៉ូត និង ចំណេះដឹងរបស់នាង។ ជាពិសេស សម្រស់របស់បវរកញ្ញារូបនេះតែម្ដង ដោយនាងកាន់តែមានសម្រស់ស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ រូបប៉ុន្មានសន្លឹករបស់ កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជននាំគ្នាសរសើរមិនដាច់ពីមាត់ ដែលនាងសមជារាជនីសម្រស់ពិតមែន។ នៅក្នុងនោះ នាងបាន ពាក់រ៉ូបពណ៌ទឹកប៊ិច និងមានម៉ូតបញ្ចេញរាងចង្កេះ និងការផាត់មុខយ៉ាងស្រស់ស្អាត។
លើសពីនោះ នាងបានពាក់ជាមួយនឹងមកុដ ដែលមើលទៅពិតជាស័កសមនឹងធ្វើជា បវរកញ្ញាចក្រវាលកាលពីឆ្នាំ២០២១មែន។ មិនតែប៉ុណ្ណោះ កញ្ញា ម៉ារ៉ាឌី កាន់តែមានភាពទាក់ទាញជាងមុនទៅទៀត បើទោះបីជាឆ្នាំនេះ នាងបានផ្ទេរមកុដឲ្យទៅបវរកញ្ញាចក្រវាលឆ្នាំ២០២២ហើយក្ដី ប៉ុន្ដែនាងនូវតែទទួលបានការស្រលាញ់គាំទ្រពីមហាជនដ៏ដែល៕


