ឡូយណាស់! Pleng សហការជាមួយក្រុមហ៊ុនយក្ស YG Entertainment ហ្វេនៗ Kpop នឹងអាចស្តាប់បទកូរ៉េល្បីៗ ដោយសេរីនៅលើ Pleng

//s9.kh1.co/06/06105b6d224af4f3d3761e9c0c6dded129336284.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

Pleng បន្តអភិវឌ្ឍន៍ និងផ្លាស់ប្ដូរបទពិសោធន៍ស្ដាប់ចម្រៀងកាន់តែអស្ចារ្យជាមួយមុខងារថ្មី និងការបន្ថែមបញ្ជីបទចម្រៀង K-pop

ភ្នំពេញ៖ Pleng ជាកម្មវិធីស្តាប់ចម្រៀងដំបូងគេនិងលេខ ១ នៅកម្ពុជាដែលមានចម្រៀងជាតិនិង អន្តរជាតិជាងមួយលានបទ។ 3 ខែក្រោយនេះយើងឃើញថា​ Pleng មានអ្នកប្រើប្រាស់ជាង 1លាន 3សែននាក់ ជាមួយនឹងតារាចម្រៀងជាតិ និងអន្តរជាតិជាង 10,000 រូបទូទាំងពិភពលោក។ ថ្មីៗនេះ Pleng ក៏បានអាប់ដេតកម្មវិធីរបស់ខ្លួនឲ្យកាន់តែពិសេសអស្ចារ្យជាមួយនឹងមុខងារថ្មីប្លែកជាងគេបង្អស់ចំនួន 4 ​ដើម្បីឲ្យការស្តាប់ចម្រៀងកាន់តែស៊ីចង្វាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងអស់គ្នានៅចាំ PMA 2022 អត់? កម្មវិធីដែលប្រព្រឹត្តទៅយ៉ាងកក្រើកកាលពីខែមីនានេះ ដែលជាកម្មវិធីប្រគល់ពានជូនតារានៃព្រះរាជាណាចក្រកម្ពុជាដ៏ធំប្រចាំឆ្នាំដែលមិនធ្លាប់មានពីមុនមក ជាពិសេសមានពានរហូតដល់ 14 ពានឯណោះ។ ​ហើយ​នៅក្នុង​ថ្ងៃកម្មវិធី Smart Consumers Event ស្មាត​ក៏បាន​ប្រកាស​ប្រាប់ផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំប្រទេសនេះ​ក៏នឹងត្រលប់មកវិញដោយ​នឹង​ធ្វើឡើងពិសេសនិង​ធំ​ជាង​ឆ្នាំដំបូង 2022នេះទៅទៀត។

Pleng
Pleng
Pleng
Pleng

ជាមួយគ្នានេះដែរកញ្ញា TEP Chansophea ក៏បាន​បង្ហាញ​ជាផ្លូវការ​នូវ​មុខងារថ្មីទាំង ៤ របស់ Plengផងដែរ។

សូមណែនាំអ្នកទាំងអស់គ្នាទៅកាន់មុខងារទី 1 គឺ “Pleng Point”។ ចាប់ពីពេលនេះតទៅរាល់ការស្តាប់ចម្រៀងនៅលើ Pleng អ្នកនឹងទទួលបាន Pleng Pointជាច្រើន។ អ្នកអាចសន្សំ​ Pleng Point នេះដើម្បីប្តូររង្វាន់និង វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផង។ រីឯមុខងារទី 2 នោះគឺ​ “Refer & Earn”​ ធ្វើការណែនាំ Pleng ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារអ្នកដើម្បីទទួលបាន 500 Pleng Point ភ្លាមៗ។

Pleng
Pleng

ចំណែកឯមុខងារទី 3 គឺកាន់តែពិសេស​ ដោយលោកអ្នកអាចប្រើប្រាស់​ Pleng ជាប្រូហ្វាល់របស់ខ្លួន បង្កើតបញ្ជីចម្រៀង​ ចែករំលែក ឬទាញយកបញ្ជីចម្រៀងរបស់អ្នកដ៏ទៃមកស្តាប់ ដោយមិនត្រូវការអ៊ីនធឺណេតឡើយ។ អ្នកចូលចិត្តចម្រៀងប្រាកដជាត្រូវម៉ាច់ជាមួយមុខងារទី 4 គឺ “Pleng Lyric”។ មុខងារនេះអនុញ្ញាតឲ្យង្នកស្តាប់ចម្រៀងបណ្តើរ ច្រៀងតាមជាមួយប៉ារ៉ូលចម្រៀងបណ្តើរ កាន់តែមានភាពសប្បាយរីករាយ។

Pleng
Pleng

អ្វីដែលកាន់តែស៊ុបប្រាយមែនទែននោះគឺការប្រកាស Pleng និង​ ផលិតកម្មយក្សដ៏ធំមួយនៅឯប្រទេសកូរ៉េ គឺ YG Entertainment បានសហការគ្នាដោយពេលនេះកម្មវិធី Plengនឹងមានបញ្ជីបទចម្រៀងទាំងអស់របស់ YG ដែលលោកអ្នកអាចចាក់ស្តាប់បានដោយឥតគិតថ្លៃនៅលើ Pleng។ វ៉ោវ! អស្ចារ្យខ្លាំងមែនទែន ក្នុងពេលឆាប់ៗខាងមុខនេះលោកអ្ន​កអាចស្តាប់បទចម្រៀងទាំងអស់របស់ផលិតកម្ម YG បានដោយសេរី ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់។

នេះពិតជា​ជោគជ័យ​ដ៏ធំមួយ​សម្រាប់​Pleng ពិត​ប្រាកដមែន​ដែល​អាច​រួមដៃគ្នាជាមួយ​ក្រុមហ៊ុនយក្សក្រៅស្រុកបែបនេះ។

យ៉ាងណាក៏ដោយទោះបីកម្មវិធីPleng ជា​កម្មវិធីស្ដាប់ចម្រៀងលេខ1 នៅកម្ពុជា រួម​ជាមួយ​មុខងារ​ថ្មីៗពិសេសៗហើយក៏ដោយ ក៏​Pleng នឹង​នៅតែ​ព្យាយាម​បង្កើត និង​ស្វែង​រក​អ្វីដែលថ្មី និងប្លែក​លើសគេ ជូន​ដល់​អ្នក​ប្រើប្រាស់ទាំង​ឡាយ​ឥតឈប់ឈរនោះដែរ៕

Pleng
Pleng
Pleng
Pleng
Pleng
Pleng
https://s9.kh1.co/__image/w=650,h=361,q=100/30/30bc87a08a332da789c847124a5e76ba875b20c5.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T