ក្រុមហ៊ុន MOONTON ផ្តល់ឱកាសឱ្យនិស្សិតកម្ពជា បានចូលរួម ព្រឹត្តិការណ៍ MSC 2023 ជាការ​ប្រកួត​ Esports ធំបំផុត​ក្នុង​ប្រទេសកម្ពុជា!

//s9.kh1.co/44/446cfbc534d3458942515620abb796670b3ca058.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២៣ ៤ល្ងាច · ១០ ខែមុន

បន្ទាប់ពីព្រឹត្តិការណ៍ SEA GAMES និង​ ASEAN PARA GAMES ត្រូវបានបញ្ចប់ដោយមើលឃើញពីការគាំទ្រពីសំណាក់អ្នកគាំទ្រ និងក៏ដូចជាសន្ទុះនៃការរីកចម្រើនរបស់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ SEA GAMES និង​ ASEAN PARA GAMES ត្រូវបានបញ្ចប់ដោយមើលឃើញពីការគាំទ្រពីសំណាក់អ្នកគាំទ្រ និងក៏ដូចជាសន្ទុះនៃការរីកចម្រើនរបស់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន MOONTON បានផ្តល់សិទ្ធិដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asian Cup ហៅកាត់ថា MSC ក្នុងឆ្នាំ 2023 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/03/03b4a291db5f141d339aa058eefbb944119558b1.jpg

ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍លើកដំបូងជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តិឡើងក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលការប្រកួតដ៏ធំមួយនេះមានការចូលរួមពីក្រុមមកពីប្រទេស​ផ្សេងៗគ្នា ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ ​ការប្រកួតលើកនេះនឹងធ្វើឡើងនៅក្នុងផ្សារទំនើប AEON MALL MEANCHEY ចាប់ពីថ្ងៃទី 10 ដល់ 18 ខែមិថុនានេះដែលមានក្រុមចំនួន 12 មកពី 9 ប្រទេសជុំវិញពិភពលោក ប្រកួតគ្នាដណ្តើមយកជើងឯក MSC 2023។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc14a3163d624aa14dd1a4359eb083593e122696.jpg

ការប្រកួត​នេះមាន​ការចូលរួម​គាំទ្រ​ពីទស្សនិកជន​យ៉ាង​ច្រើន​កុះករ ក្នុង​នោះក៏មានសិស្សនិស្សិត​ជាង​100​នាក់ ដែល​ពួក​គាត់​ គឺទទួលបាន​អញ្ជើញផ្ទាល់ពី MOONTON Cares ដែលជា​ផ្នែកមួយនៃ​ក្រុមហ៊ុន​ MOONTON បន្ទាប់ពីបាន​ចូលរួម​សិក្ខាសាលា​និយាយពីវិស័យ Esports ដែលសហការរៀបចំដោយក្រុមហ៊ុន Team2 ជជែក​ពិភាក្សា​ក្រោម​ប្រធានបទ “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) ​កាល​ពីថ្ងៃទី27 ឧសភា កន្លងទៅ។​

https://s9.kh1.co/__image/w=650,h=434,q=100/31/3157c23ddb29f5d38a56ec1522d11806c2817d13.jpg

អ្នកចូលរួមភាគច្រើនពីសិក្ខាសាលានេះ ក៏ជាអ្នកលេង​ Mobile Legends: Bang Bang ដូច្នេះពួកគេត្រូវបានគេផ្តល់ឱកាសឱ្យទៅទស្សនានៅខាងក្រោយឆាក បន្ទប់ផលិតកម្ម និងបន្ទប់អ្នកលេង ដើម្បីឱ្យពួកគេកាន់តែ​យល់ច្បាស់ នឹង​ឃើញពីការ​រៀបចំ​ការ​ប្រកួត​ Esports ផ្លូវការ។ ក្រៅពីនេះពួកគេក៏បានជួបសំណេះសំណាលជាមួយកីឡាករអាជីព និងថតរូបជាក្រុមជាមួយគ្នាផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/dc/dc948320b74c099b85b192ed709cccb1ec6039ef.jpg
https://s9.kh1.co/__image/w=650,h=434,q=100/2e/2ee9d8dd6552ac67efc2930ce2b2414fa7cd5128.jpg
https://s9.kh1.co/__image/w=650,h=434,q=100/6d/6de1197bf5857e58c249bffadf3d078fbf9f5121.jpg
https://s9.kh1.co/__image/w=650,h=434,q=100/30/301b901352716cf94edf3069c0ed97885544dc97.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ae/ae592530377c0995595f4d7a37de1c46c7760822.jpg
https://s9.kh1.co/__image/w=650,h=434,q=100/70/70b1fb288d2761be4c9da3c9a4153b93eb5185f2.jpg

អំពី MOONTON CARES

MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និងបង្កើតនូវអនាគតដែលមានស្ថេរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្តូរបរិស្ថាន។ កម្មវិធីនេះបានជួយដល់គ្រោះមហន្តរាយ និងផ្ដល់ជំនួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/b6/b63254b8e4bb5163263f22ff031a5810dc2f46f7.jpg

ក្រុមហ៊ុនផលិតហ្គេម ​Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់ព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេម 2023 ដោយ​បង្កើត​សិក្ខាសាលា ជជែក​គ្នាពីប្រធានបទកីឡា​អេឡិចត្រូនិច!​

 ៣១-ឧសភា-២០២៣ 
 ៥ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T