រោងភាពយន្តនាំមុខគេនៅកម្ពុជា លេជេន ប្រារព្ធ កម្មវិធីខួបគម្រប់12ឆ្នាំរបស់ខ្លួនធំប្លែក ជាមួយ កម្មវិធីពិសេសៗជាច្រើន

//s9.kh1.co/25/2574e376c10c30d4b311975fcb7535ddec79a3bf.jpeg
សង្គម

 ០៩-កក្កដា-២០២៣ ១២ល្ងាច · ១០ ខែមុន

រោងភាពយន្តនាំមុខគេនៅកម្ពុជា លេជេន ប្រារព្ធកម្មវិធីខួបគម្រប់12ឆ្នាំរបស់ខ្លួនធំប្លែក ជាមួយកម្មវិធីពិសេសៗជាច្រើន

ភ្នំពេញៈ កាលពីថ្ងៃទី07 កក្កដា​ ឆ្នាំ2023 រោងភាពយន្ត​នាំមុខគេ​ និង​មាន​សាខា​ច្រើន​ជាង​គេបំផុតនៅកម្ពុជា គឺរោងភាពយន្ត​ លេជេន បាន​ប្រារព្ធ​កម្មវិធីខួបគម្រប់​12ឆ្នាំរបស់ខ្លួន នៅរោងភាពយន្ត​ លេជេនព្រីមៀម​ អូឡាំព្យា ​នៅក្នុងសាលយក្សយ៉ាង​ធំ​គគ្រឹកគគ្រេង​ ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយសយ៉ាងច្រើន​កុះករ ការប្រារព្ធកម្មវិធីនេះ គឺដើម្បីអបអរដល់​ដំណើរ​វិវឌ្ឍន៍របស់រោងភាពយន្ត ​លេជេន ពីឆ្នាំ2011​ រហូត​ដល់​2023 ដែល​មាន​រយៈពេល​12ឆ្នាំ នឹង​ការ​បង្កើត​ឡើង​នូវ​រោងភាពយន្ត​តាំង​ពីសាខាទី1 រហូត​ដល់​សាខា​ទី13 នៅទូទាំងរាជធានីភ្នំពេញ និង​តាម​បណ្ដាខេត្តដូចជា​សៀមរាប​ និង ព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ

មិនត្រឹម​តែ​សាខា​រោងភាពយន្ត លេជេន ដែលរីកចម្រើន​នោះទេ សូម្បីតែបច្ចេកវិទ្យា​ក្នុងសាលចាក់បញ្ចាំង​ក៏រោងភាពយន្ត លេជេន បានអភិវឌ្ឍន៍ផងដែល ​​រាប់ចាប់តាំង​ពីជា​រោងភាពយន្ត ដែលនាំយក​បច្ចេកវិទ្យា​ទស្សនាភាពយន្ត​បែប​3D ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ2011 រហូតដល់សាល​ចាក់បញ្ចាំង​បែប​ព្រីមៀម​ទំនើប បំពាក់ដោយ​ឧបករណ៍​ និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដូចជា​សាលចាក់បញ្ចាំង​បែប ScreenX, Dolby Atmos, Giant Screen និងសាល​ Gold និង Diamond Class ដែល​ផ្ដល់​បទពិសោធន៍​ដល់​អ្នក​ទស្សនា​យ៉ាង​ប្រណីតភាព​ និង​ឯកជន​ជាទីបំផុត​។  

​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ

នៅក្នុង​ឱកាស​គម្រប់​ខួប​12ឆ្នាំនេះផងដែរ​ រោងភាពយន្ត លេជេន​ បាន​ផ្ដល់ជូន​នូវ​ប្រូម៉ូសិន និងកម្មវិធី​ពិសេសៗ​ដូចជា​កម្មវិធី មើលឈ្នះញ៉ាំឈ្នះ ដែល​អតិថិជន​គ្រាន់តែជាវ​សំបុត្រ​កុន ឬ​អាហារ​សម្រន់ ដែល​ចំណាយចាប់ពី$12.12 ក្នុង​មួយវិក័យបត្រ អតិថិជន​នឹង​មាន​ឱកាស​ឈ្នះរង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់រាប់តាំងពីទូរស័ព្ទ OPPO សេរ៊ីចុងក្រោយ​ រហូ​ត​ដល់​រង្វាន់​អនុស្សាវរីយ៍របស់រោងភាពយន្ត​​ លេជេន។ ក្រៅពីនេះ​លេជេន​ ក៏បាន​បង្កើត​ឡើង​នូវ​កាត​ដែល​អាច​ទស្សនា​ភាពយន្ត​បានបែប Limited Edition ពិសេស​សម្រាប់ខួប​12ឆ្នាំរបស់ខ្លួន លក់​ក្នុង​តម្លៃពិសេស​បំផុត​មិន​ធ្លាប់មាន​ត្រឹម​$12.12 ហើយ​កាតនេះអាច​ប្ដូរបាន​សំបុត្រ​បែប​2D រហូតដល់​5សំបុត្រ​។

​រង្វាន់​អនុស្សាវរីយ៍របស់រោងភាពយន្ត​​ លេជេន
​រង្វាន់​អនុស្សាវរីយ៍របស់រោងភាពយន្ត​​ លេជេន

អ្វីដែល​យើង​មិន​អាច​មើល​រំលង​បាន​មួយទៀតនោះ​គឺ ក្នុង​កម្មវិធី​ខួប​គម្រប់​លេជេន​ក្នុង​ឆ្នាំនេះ រោងភាពយន្ត លេជេន​ពិត​ជា​ធ្វើ​ឱ្យទស្សនិកជន​ភ្ញាក់ផ្អើល​ពី​ការរៀបចំ​កម្មវិធី បាន​យ៉ាងធំ និង​ល្អពិសេស​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស ដៃគូសហការ​នានា​ រួម​និង​តារា​សិល្បៈផ្សេងៗ​មក​ចូល​រួម​ នឹង​បង្ហាញ​ពីកម្មវិធីពិសេសៗរបស់ខ្លួន​ដែល​មាន​ដូចជា៖​ - ការ​ទទួលទាន​អាហារ​ និង​ភេសជ្ជៈ ដ៏មាន​ឱរសជាតិ​ និង ប្រណីត​

-ការ​ចាក់បញ្ចាំង​វីដេអូឯកសារ​របស់លេជេន ចាប់តាំងពីថ្ងៃបង្កើតរហូតដល់​បច្ចុប្បន្ន

-ការប្រកាស​និង​ផ្ដល់រង្វាន់ជូន​ដល់​អ្នកឈ្នះពីកម្មវិធី រចនា​ប្រអប់ពោតផ្ទុះ​ ដែល​ទទួលបាន​រង្វាន់​ជា​កាតសមាជិក​ដែល​មាន​តម្លៃដល់​ទៅ$1,200 -ការ​សម្ដែង​ <<មេអំបៅ>> ដែល​បង្ហាញពី​ភាពរស់រវើក​ និង​វិវឌ្ឍន៍​របស់​មេអំបៅគ្រប់​រដូវកាល ប្រៀបដូចជា ​រោងភាពយន្ត ​លេជេន ​

- ការ​បង្ហាញជាផ្លូវការនូវ​និមិត្ត​សញ្ញាថ្មីរបស់ រោងភាពយន្ត លេជេន និង​ រោងភាពយន្ត លេជេនព្រីមៀម​

- ពិធីកាត់នំគម្រប់ខួប12ឆ្នាំ និងការចាក់បញ្ចាំងភាពយន្ត លោក​ តែ សុង នាយកប្រតិបត្តិរោងភាពយន្ត លេជេន លោក​បាន​មាន​ប្រសាសន៍ក្នុង​កម្មវិធីថា​ "ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអរគុណដ៏ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់និងជួយសម្របសម្រួលពីខាងក្រសួង និង មន្ត្រីពាក់ព័ន្ធ ដៃគូសហការគ្រប់វិស័យ និង ការគាំទ្រដ៏ច្រើនលើសលុបពីសំណាក់អ្នកគាំទ្រគ្រប់ជាន់ថ្នាក់ និងការជឿទុកចិត្តមកលើរោងភាពយន្ដលេជេន។ "

​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ

អំពីរោងភាពយន្ត លេជេន

រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ 1 លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ 2011 រហូតដល់សព្វថ្ងៃនេះ។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តលេជេន ចាប់ពីទីតាំងទី 1 ដល់ 13ទីតាំង ក្នុងរយៈពេល 12 ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងក្លារបស់ លេជេន ក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។

សព្វថ្ងៃនេះរោងភាពយន្ត លេជេន បានអនុវត្ត ជាមួយបច្ចេកវិទ្យាភាពយន្តកម្រិតខ្ពស់ដ៏ជោគជ័យ ដែលបានធ្វើឱ្យកម្រិតនៃការផ្តល់ជូនរបស់យើងលើសពីបទដ្ឋាននៃរោងភាពយន្ត។ ក្រុមការងាររបស់ រោងភាពយន្ត លេជេន ប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះរោងភាពយន្ត លេជេន មានយុទ្ធសាស្ដ្រថ្មីសម្រាប់ជំរុញការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យភាពយន្តលើសពីការរំពឹងទុក។

សម្រាប់ព័ត៌មានបន្ថែម៖ សូមអ៊ីមែលទៅកាន់ [email protected]

​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
​កម្មវិធី​ខួប​គម្រប់​លេជេន​១២ឆ្នាំ
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/b6/b63254b8e4bb5163263f22ff031a5810dc2f46f7.jpg

ក្រុមហ៊ុនផលិតហ្គេម ​Moonton ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់ព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេម 2023 ដោយ​បង្កើត​សិក្ខាសាលា ជជែក​គ្នាពីប្រធានបទកីឡា​អេឡិចត្រូនិច!​

 ៣១-ឧសភា-២០២៣ 
 ៥ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T