ឃើញមានក្តីសុខរាល់ថ្ងៃ ដល់ដឹងប្រវត្តិស្នេហា១១ឆ្នាំ កែវ វាសនា និងភរិយា បានដឹងជូរចត់ គ្រួសារបំ.បែក(មានវីដេអូ)

//s9.kh1.co/ba/baf40c470e864ea153033ac31b5b016ae5f1f014.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនមែនងាយទេទម្រាំបានមកដល់សព្វថ្ងៃ ប្រវត្តិស្នេហា​១១ឆ្នាំរបស់ កែវ វាសនា និងភរិយា ជូចត់មិនធម្មតា។

ភ្នំពេញ៖ ពិតណាស់ លោក កែវ វាសនា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ដោយលោកត្រូវបានទស្សនិកជនគោរពស្រលាញ់ និងទទួលជាតារាម្នាក់ដែលស្ថិតនៅក្នុងស្រទាប់មិត្តៗយុវវ័យច្រើនឆ្នាំណាស់មកហើយ បើទោះបីជាបច្ចុប្បន្ន លោកមានគ្រួសារយ៉ាងកក់ក្តៅ យ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ក្រៅពីភាពជោគជ័យក្នុងវីថីសិល្បៈអស់រយៈពេលជាយូរមកហើយ តារាប្រុសរូបនេះក៏បានរៀបការ មានគ្រួសារ និងសាងសុភមង្គល ដោយទទួលបានចំណងដៃ កូនប្រុសមួយ និងស្រីមួយផងដែរ ដែលកន្លងមកលោកតែងបង្ហាញជារឿយៗអំពីសកម្មភាព ដ៏កក់ក្តៅ ភាពផ្អែមល្ហែម ជាមួយគ្រួសារជានិច្ច។

យ៉ាងណាមិញ ទន្ទឹមនឹងភាពរីករាយមានសុភមង្គលពេញលេញដូចសព្វថ្ងៃ លោក កែវ វាសនា ក៏បានទម្លាយប្រវត្តិស្នេហារបស់ខ្លួននឹងភរិយា ដែលមានរយៈពេល១១ឆ្នាំ ដោយលាយឡំនឹងការតស៊ូពុះពារឧបសគ្គជាច្រើន មានទាំងការមិនពេញចិត្តពីគ្រួសារខាងស្រី ព្យាយាមបំបែកបំបាក់អ្នកទាំងពីរផងដែរ ប៉ុន្តែដោយសារតែការស្រលាញ់ចេញពីបេះដូង លោក កែវ វាសនា និងភរិយា បានជំនះរហូតបានគ្នារៀបការជាគ្រួសារដ៏មានសុភមង្គលដល់សព្វថ្ងៃ៕

ចង់ដឹងប្រវត្តិស្នេហា១១ឆ្នាំ របស់លោក កែវ វាសនា ជូចត់យ៉ាងណានោះ?

សូមទស្សនារូបភាពខាងក្រោម៖

កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងគ្រួសារ
កែវ វាសនា និងគ្រួសារ
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T