ចាស់តែអាយុ Bella ពេលផាត់មុខបែបនេះ កាន់តែញាក់

//s9.kh1.co/9a/9a68e71c5424dc66352ac968d39301805c3a8c10.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ទោះបីតែងខ្លួន ផាត់មុខ យ៉ាងណា Bella Ranee នៅតែមានភាពទាក់ទាញ ជាពិសេស តែងមុខលើកនេះ កាន់តែស្អាតថែមទៀត។

កម្សាន្ត៖  ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយអំពី តារាសម្ដែងស្រី ល្បីឈ្មោះលំដាប់ជួរមុខ របស់ប្រទេសថៃ គឺ Bella Ranee ដែលជាតារាសម្ដែងមួយរូប មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែងគ្រប់ប្រភេទតួអង្គនៅក្នុងរឿង មិនថាតួស្លូត ឆ្នាស់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ គឺតារាស្រីរូបនេះ អាចធ្វើបានយ៉ាងល្អខ្លាំងតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើយើងងាកមកមើល អំពីរូបសម្រស់របស់នាងវិញ ឃើញថាស្រីស្រស់រូបនេះ ពិតជាមានរូបរាងស្រស់ស្អាតខ្លាំង តាំងពីមុខមាត់ រាងរៅ សម្បុរសាច់សខ្ចី មិនថានាងស្លៀកពាក់ឈុតអ្វី ក៏នៅតែស្អាត ហ្វេនៗទប់ចិត្តនឹងសរសើរមិនបាន។ 

Bella Ranee
Bella Ranee

លើសពីនោះ ហ្វេនៗកាន់តែសរសើរមិនដាច់ពីមាត់ ក្រោយឃើញ Bella លេងស្ទាយ៍ផាត់មុខបែបថ្មី​​ ដែលមើលទៅ កានតែស្អាត ស៊ិចស៊ី មុខឡើងកាច។ ជាពិសេស​ តារាស្រីវ័យ​៣២ឆ្នាំរូបនេះ ហាក់កាន់តែស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនប្រែសម្រស់តាមអាយុសោះ៕

ប្រភព៖​ Bella Ranee Cambodia FC

សូមទស្សនារូបភាពខាងក្រោម៖

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T