អុីណូ ផ្តាំទៅតារាៗជំនាន់ក្រោយ បើចង់ជោគជ័យ ត្រូវហាមធ្វើរឿងនេះ

//s9.kh1.co/54/54f5c459e9c46ec9cdf99b7e4eb03977e2dbab0f.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង អីណូ បានផ្តាំផ្ញើជាពាក្យពេជន៍ប៉ុន្មានឃ្លា ទៅកាន់សិល្បៈករសិល្បៈការនីជំនាន់ក្រោយៗមួយចំនួន ត្រូវតែប្រកាន់ខ្ជាប់ប៉ុន្មានចំណុចទាំងនេះ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ​ តារាចម្រៀង អីណូ បានផ្តាំផ្ញើជាពាក្យពេជន៍ប៉ុន្មានឃ្លា ទៅកាន់សិល្បៈករសិល្បៈការនីជំនាន់ក្រោយៗមួយចំនួន ត្រូវតែប្រកាន់ខ្ជាប់ប៉ុន្មានចំណុចទាំងនេះ ប្រសិនជាចង់ក្លាយជាតារាដែលទទួលបានភាពជោគជ័យនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀង ប្រុសរូបនេះ បានសរសេរជាសារមួយសម្រាប់ដាស់តឿន ដល់តារាជំនាន់ថ្មី ប៉ុន្តែលោកមិនបានសំដៅទៅនរណាម្នាក់ចំនោះទេ ដោយសារទាំងនេះ មានអត្ថន័យដូចខាងក្រោម៖

ប្អូនៗសិល្បៈករជំនាន់ក្រោយអើយបងស្រលាញ់ ឱ្យតម្លៃ និងចង់ជួយណាស់ ប៉ុន្តែចង់ជោគជ័យ ជៀសវាងការនិយាយដើមអ្នកនេះទៅប្រាប់អ្នកនោះកុំផ្តុំគ្នារឿងអត់ប្រយោជន៍អញ្ចឹងពេក
ខំប្រឹងពង្រឹងខ្លួនឯងទៅណា ដើម្បីតម្លៃ ប្រជាប្រិយភាព ដើម្បីអោយពុកម៉ែបងប្អូនស្រលាញ់ ជាពិសេស រៀនឱ្យតម្លៃរៀមច្បងផងណាអូនៗណា អាមិនទាន់បានអីផង អួតអាង
រញ៉េរញ៉ៃក្រោយខ្នងរៀមច្បង ទាំងអត្តចរិក និងពាក្យសម្តី គ្មានភាពថ្លៃថ្នូរ គ្មានវិន័យ បើនៅតែអញ្ចឹងគ្មានថ្ងៃរីកចម្រើនទេ
នេះនិយាយប៉ះបងដែរជាថ្នាក់ដឹកនាំម្នាក់ចិត្តធម៍ទេ ស្តាប់លឺហើយបងគ្រាន់ពន្យល់ណែនាំ តែប៉ះអ្នកផ្សេងប្អូនចប់ហើយ មិនថាការងារសិល្បៈ ឬការងារអ្វីក៏ដោយ ចរិក ពេលវេលា និងភាពថ្លៃថ្នូរសំខាន់ណាស់ ចូរចងចាំណាប្អូន។
សុំទោស សុំបញ្ចេញអារម្មណ៍បន្តិចណា សម្រាប់ប្អូនៗមួយចំនួនតូច ព្រោះសិល្បៈជិត ២០ឆ្នាំហើយតាំងពីមួយថ្ងៃ ៣ដុល្លារ ៥ដុល្លារ ទើបលឺ ។
សុំទោសខ្ញុំកម្រផុសDramaផ្តេសផ្តាសណាស់

 អីណូ 

សូមចូលទស្សនារូបភាពខាងក្រោម៖

លោក អីណូ
លោក អីណូ
លោក អីណូ
លោក អីណូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T