រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ដួង វីរៈសិទ្ធិ ជាតារាប្រុសកំពុងមានប្រជាប្រិយភាព ក្នុងចង្កោមសិល្បៈខ្មែរ មិនត្រឹមតែមានរូបរាងស្រស់សង្ហា មុខមាត់ស្លូតបូត សុភាពបុរសនោះឡើយ សូម្បីតែ ទឹកដមសំនៀងរបស់រូបលោក ក៏ស្រទាន់ផ្អែម ធ្វើឲ្យហ្វេនៗឈ្លក់វង្វេងនឹងការបកស្រាយ ចម្រៀងបែបមនោសញ្ចេតនា ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ងាកទៅមើលជីវិតឯកជនវិញ បងប្អូនបង្កើតទាំង៣របស់រូបលោក សុទ្ធតែមានអាជីពសិល្បៈដូចៗគ្នា ដោយប្អូនពៅរបស់រូបលោក ជាតារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និងបងប្រុសច្បងលោក ម៉ម សំនៀង ដែលរូបលោក ក៏ជាអ្នកចម្រៀងក្នុងក្រុមតន្ត្រីមួយផងដែរ។
ជាងនេះទៅទៀត ថ្មីៗនេះ បន្ទាប់ពីបានជួបជុំជាមួយប្អូនប្រុសធ្វើការរួមគ្នាហើយនោះ លោក ម៉ម សំនៀង បានបង្ហោះរូបភាពជាមួយ តារាចម្រៀង ដួង វីរៈសិទ្ធី មើលមួយភ្លែតស្ទើរតែច្រលំគ្នា បើទម្រង់អ្នកទាំងពីរ ស្រដៀងគ្នាច្រើនដូច្នេះ ជាងនេះទៅទៀត បើផ្ទឹមនឹង ទម្រង់មុខរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធវិញ ក៏មិនខុសគ្នាឆ្ងាយដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




