ក្តៅៗ មានពាក្យ​ចចាមអារ៉ាម​ថា Ahn Hyo Seop និង Park Ji Hyun មាន​ទំនាក់ទំនង​ស្នេហា ក្រោយ...

//s9.kh1.co/94/9479b811e5d6397842f4895dfb61e51a93f7bfc6.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រីស្រស់ប្រុសស្អាត Ahn Hyo Seop និង Park Ji Hyun ត្រូវបានគេបញ្ចប់ពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហា

កម្សាន្ត ÷ កាលពីថ្ងៃទី ៦ ខែមេសា កន្លងទៅនេះ ការបង្ហោះអំពីពាក្យចចាមអារាមគូស្នេហ៍មួយ បានរីករាលដាលនៅលើគេហទំព័រសហគមន៍អនឡាញ ហើយអ្នកនិយមលេងអ៊ីនធើណែតបានចែករំលែកភស្តុតាង ដែលសន្មត់ពីបណ្តាញសង្គមរបស់តារាសម្តែងទាំង២ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ahn Hyo Seop និង Park Ji Hyun 
Ahn Hyo Seop និង Park Ji Hyun 

ក្នុងនោះ អ្នកនិយមលេងអ៊ីនធើណែតនិយាយថា Ahn Hyo Seop និង Park Ji Hyun បានចំណាយពេលជាមួយគ្នាកាលពីដើមឆ្នាំ ខណៈដែលពួកគេបានចែករំលែករូបថតនៃឆ្នាំងដីស្រដៀងគ្នាមួយ ហលយ Park Ji Hyun ក៏ត្រូវបានគេនិយាយថា បានបង្ហោះរូបថតខ្លួននាងក្នុងវ៉ែនតាជាមួយនឹងស្រមោលរបស់បុរសឆ្លុះកញ្ចក់។

រូបដែល Ahn Hyo Seop និង Park Ji Hyun បង្ហោះ
រូបដែល Ahn Hyo Seop និង Park Ji Hyun បង្ហោះ

ក្នុងនោះ មានការរំពឹងទុកថា Ahn Hyo Seop និង Park Ji Hyun កាន់តែស្និទ្ធស្នាលជាងមុន បន្ទាប់ពីធ្វើការជាតារាបង្ហាញម៉ូតសម្រាប់ ម៉ាកសម្លៀកបំពាក់ Edwin ជាមួយគ្នា ក្នុងខែកញ្ញា ឆ្នាំ ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០១៨ តែយ៉ាងណាតារាសម្តែងទាំង ២ នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ៕

Ahn Hyo Seop និង Park Ji Hyun 
Ahn Hyo Seop និង Park Ji Hyun 
Ahn Hyo Seop និង Park Ji Hyun 
Ahn Hyo Seop និង Park Ji Hyun 

ប្រភព : Allkpop 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T