បាត់ពីសិល្បៈយូរឆ្នាំ​ អ៊ុត​ ចរិយា​ ម្ចាស់បទ​ «ក្រវ៉ាន់សៀមរាប»​ មានគ្រួសារយ៉ាងក្តីសុខ

//s9.kh1.co/5f/5f9124b84ae00747a1f5ce38c384d6196d04a0a4.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាអតីតតារាស្រី អ៊ុត​ ចរិយា លែងបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈនានាក្ដី ប៉ុន្តែសម្រាប់នៅលើបណ្ដាញសង្គម អ្នកគាំទ្រនៅតែតាមដានពីជីវិតឯកជនរបស់នាង។

ភ្នំពេញ៖ បើបកទៅរំឮកកាលពីជាង១០ឆ្នាំមុន អតីតតារាចម្រៀងស្រីម្ចាស់បទ «ក្រវ៉ាន់សៀមរាប» អ្នកនាង អ៊ុត ចរិយា ពិតជាទទួលបានការគាំទ្រច្រើនតាមរយៈសម្លេងដ៏ពីរោះរបស់នាង រហូតធ្វើឲ្យបទចម្រៀងមួយបទនេះ រួមនិងបទមួយចំនួនទៀត នៅតែអាចធ្វើឲ្យអ្នកគាំទ្រចាក់ស្ដាប់មកដល់សព្វថ្ងៃ ទោះបីជាពេលនេះនាងបានដកខ្លួនពីសិល្បៈទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយដើរចេញពីវិស័យសិល្បៈជាច្រើនឆ្នាំ អ្នកនាង អ៊ុត ចរិយា ក៏បានរៀបការមានគ្រួសារ និងមានកូនប្រុសស្រីចំនួន ៣នាក់ រស់នៅតាមបែបសាមញ្ញៗនៅឯស្រុកកំណើត ម្ដុំព្រែកហូរ ប្រកបមុខរបរផ្ទាល់ខ្លួន និងចំណាយពេលវេលាជាមួយគ្រួសារយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។

យ៉ាងណាក៏ដោយ ទោះបីជាអតីតតារាស្រីរូបនេះ លែងបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈនានាក្ដី ប៉ុន្តែសម្រាប់នៅលើបណ្ដាញសង្គម អ្នកគាំទ្រនៅតែតាមដានពីជីវិតឯកជនរបស់នាង ពិសេសនៅពេលដែលបានឃើញពីជីវិតគ្រួសាររបស់នាងមានសុភមង្គលបែបនេះ ក្នុងនាមជាអ្នកគាំទ្រក៏សប្បាយចិត្តជំនួសផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា និងគ្រួសារ
អ៊ុត ចរិយា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T