ភ្នំពេញ៖ ហាងទំនើបភូមិអេឡិចត្រូនិចគឺជាហាងលក់គ្រឿងអេឡិចត្រូនិចចម្រុះម៉ាកដែលមានដូចជា ម៉ាក LG , Panasonic , Media , Luceco , Master Plug ហើយផ្តល់នៅផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះយ៉ាងសំបូរបែបដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេ បង្អស់។ ហាងទំនើបភូមិអេឡិចត្រូនិចផ្លូវ 2004 នេះគឺជាហាងដំបូង ក៏ជាហាងគំរូរបស់យើងដែលនឹងទើបចាប់បើកលក់ និង បំរើសេវាកម្មជាផ្លូវការដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃទី 24 ខែមីនា ឆ្នាំ 2022 នេះតទៅ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន GGEAR Retail ដែលជាអ្នកផ្តួចផ្តើមក្នុងការបង្កើតស្លាកសញ្ញា ភូមិអេឡិចត្រូនិច នេះឡើងមក និង បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការដោយបានការចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ សែនសុខ លោក សាំង សុភៈវិចិត្រ, អ្នកតំណាងក្រុមហ៊ុន LG , Panasonic ប្រចាំប្រទេសកម្ពុជា និង ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអ្នកទៀតដែរ។
លោក ហ៊ ធីឡា នាយកគ្រប់គ្រងផ្នែកលក់របស់ ក្រុមហ៊ុន GGEAR Retail បានមានប្រសាសន៍ថា៖
«ភូមិអេឡិចត្រូនិច ជាហាងលក់រាយរាល់ឧបករណ៌គ្រឿងអេឡិចត្រូនិចទាំងអស់ ដែលប្រជុំដោយម៉ាក់ល្បីៗដែលកំពុងតែពេញនិយមសំរាប់អតិថិជនប្រើប្រាស់នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណេះ ភូមិអេឡិចត្រូនិច ក៏មានលក់សិទ្ធិ (Franchising ) សំរាប់អ្នកដែលចង់បង្កើតមុខរបរថ្មី ទាក់ទងក្នុងវិស័យអេឡិចត្រូនិច ដោយយើងនឹងផ្តល់ការប្រឹក្សាយ៉ាងច្បាល់លាស់ ចំពោះការទិញសិទ្ធិបើកហាងក្រោមស្លាកសញ្ញា ភូមិអេឡិចត្រូនិច ការរៀបចំហាង ការគ្រប់គ្រងហាង និងដំណើរការនៃអាជីវកម្មថ្មី ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៅទៀត យើងក៏បានបង្តើត Phum Electronics Express ដែលជាស្លាកសញ្ញាសំរាប់អ្នកដែលចង់ពង្រីកហាងអេឡិចត្រូនិចដែលមានស្រាប់ ហើយចង់ក្លាយជាហាងដែលមានស្តង់ដារនៃការគ្រប់គ្រងច្បាស់លាស់ និងគោរពតាមច្បាប់ ជាពិសេសសំរាប់អាជីវករលក្ខណៈគ្រួសារដែលមានបំណងអភិវឌ្ឍ និងកែប្រែអោយទៅជាហាងដែលមានស្តង់ដារត្រឹមត្រូវ និងស្របច្បាប់ដែលអាចបន្តបានទៅជំនាន់ក្រោយៗរបស់ពួកគាត់»។

ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែរ ភូមិអេឡិចត្រូនិច មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃពិសេស ដែលអតិថិជននឹងទទួលបានការចំណេញរហូតដល់ ៤ដង និងកាដូថែមជូនជាច្រើនទៀត ក៏ដូចជាការបង់រំលោះគ្មានការប្រាក់ 0% ជាមួយធនាគារអុីអនផងដែរ។
ប្រម៉ូសិនពិសេសនេះគិតចាប់ពីថ្ងៃទី 24 រហូតដល់ថ្ងៃទី 27 ខែមីនាឆ្នាំ 2022 ដែលមានអាស័យដ្ឋានផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 015 333 294៕







