ភ្នំពេញ៖ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ – ដោយមើលឃើញកំនើននៃការទូទាត់តាមអនឡាញ ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន L192 ដែលផ្តល់ជូនកម្មវិធីទិញទំនិញអនឡាញឈានមុខគេនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ហ្វីលីព ធ្វើការទូទាត់ការទិញទំនិញផ្សេងៗ ដែលមាននៅលើកម្មវិធី L192 ដោយប្រើប្រាស់គណនីធនាគារ ហ្វីលីព ។ ប្រតិបត្តិការនេះ ចំនាយរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយប្រើប្រាស់ចុងម្រាមដៃ។

លោក Lee Yong Man សមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ បានបង្ហាញពីចក្ខុវិស័យរបស់ធនាគារ ក្នុងការធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍ប្រើប្រាស់សេវាធនាគាររបស់អតិថិជន តាមរយៈប្រព័ន្ធទូទាត់បែបឌីជីថល និងមិនប្រើប្រាស់សាច់ប្រាក់ ដែលជាមធ្យោបាយដ៏ងាយស្រួលមួយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដនេះ។
លោក Lee Yong Man បានមានប្រសាសន៍ថា
“ក្នុងនាមជាធនាគារដែលតែងតែយកចិត្តទុកដាក់ចំពោះអតិថិជន យើងតែងតែចង់ឱ្យពួកគេមានសុវត្ថិភាពនៅក្នុងស្ថានភាពនេះ។ ទោះយ៉ាងណាក៏ដោយ យើងក៏ចង់ធ្វើឱ្យប្រាកដថា អតិថិជនទាំងអស់ អាចធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ បានយ៉ាងងាយស្រួល ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។”

លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិនៃក្រុមហ៊ុន L192 មានប្រសាសន៍ថា ភាពជាដៃគូនេះ គឺស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន L192 សំដៅទៅរកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ ១០០% និងអាចឱ្យអតិថិជន L192 ដែលមានគណនីធនាគារ ហ្វីលីព អាចទូទាត់បានយ៉ាងងាយស្រួល និងរីករាយជាមួយប្រូម៉ូសិនពិសេសពីធនាគារដែលពួកគេចូលចិត្ត។ L192 មានមោទនភាពក្នុងការចាប់ដៃគូជាមួយធនាគារ ហ្វីលីព ក្នុងការនាំយកអត្ថប្រយោជន៍ទាំងនេះទៅកាន់អតិថិជនដែលមានស្រាប់របស់យើង។
ដើម្បីអបអរសាទរភាពជាដៃគូ ចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២១ ឧសភា ឆ្នាំ ២០២២ អតិថិជនដែលទិញទំនិញពីកម្មវិធី L192 ហើយទូទាត់ប្រាក់តាមរយៈគណនីធនាគារ ហ្វីលីព នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ៣ ដុល្លារ។ ការផ្តល់ជូននេះមានសម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលមានស្រាប់ ក៏ដូចជាអតិថិជនកម្មវិធី L192 ដែលទើបតែបើកគណនីជាមួយធនាគារ៕

