ធនាគារ ហ្វីលីព បើកសម្ពោធសាខាផ្តល់សេវាធនាគារពេញលេញក្នុងខេត្តកំពង់ឆ្នាំង!

//s9.kh1.co/8d/8d81d60d4457e3e45bcb4ad25a89cc6091671ebb.jpg
សង្គម

 ១១-សីហា-២០២៣ ១១ព្រឹក · ៩ ខែមុន

ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់​ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមនៅកម្ពុជា។

កំពង់ឆ្នាំង៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់​ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពង់ឆ្នាំង។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពគណៈគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=442,q=100/36/36dab1138e565d1145c3758d4a18dcac4b6fd9ce.jpg

សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា​៖

«យើងមានសេចក្តីសោមនស្សរីករាយ និងរំភើបក្នុងការផ្តល់ជូននូវសេវាធនាគារពេញលេញនៅក្នុងសាខាខេត្តកំពង់ឆ្នាំង ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងណែនាំបន្ថែមទៀតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ហ្វីលីព។»

https://s9.kh1.co/__image/w=650,h=414,q=100/17/1781a6d405420bd07b98d936b006b8e6c278fda8.jpg

លោក​ ចាន់ ក៏​បានបន្ថែមទៀតថា៖

«​ធនាគារ ហ្វីលីព តែងតែប្រកាន់ភ្ជាប់នូវវប្បធម៌ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជនរបស់យើង ដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើតម្រូវការសេវាកម្មធនាគាររបស់ពួកគេ។»

សាខាកំពង់ឆ្នាំងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាកំពង់ឆ្នាំងត្រូវបានរចនាឡើងយ៉ាងប្រណិត និងមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំយ៉ាងមា​នផាសុកភាព និងបន្ទប់ប្រជុំដ៏ប្រណិត។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។

https://s9.kh1.co/__image/w=650,h=465,q=100/a3/a3d66f773a35e82ba1b8b4bb4e5ae7ae746be8ac.jpg

សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។

សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖

•    ហិរញ្ញប្បទានពាណិជ្ជកម្ម

•    មូលប្បទានបត្រធនាគារ

•    សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស

•    ផលិតផល និងសេវាផ្សេងៗ។​

https://s9.kh1.co/__image/w=650,h=434,q=100/76/7681e3eca8852d8c518e6aa490bb151bd8d7cc97.jpg

ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពង់ឆ្នាំង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។

https://s9.kh1.co/__image/w=650,h=434,q=100/a2/a22c60e70b6683dd3bece0223d65d84ddbe9ed87.jpg
https://s9.kh1.co/__image/w=650,h=421,q=100/c2/c242a5661912de3d3c529f65cbf66e8aecc35c25.jpg

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ1975។​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង 70សាខា ទូទាំងប្រទេស។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T