ធនាគារ ហ្វីលីព សាខាកំពង់ចាមបើកបម្រើជូនសេវាធនាគារពេញលេញលើទីតាំងថ្មី!

//s9.kh1.co/5e/5e7b6268c685215b5b0f58274f0d410f6907dd1f.jpg
សង្គម

 ៣១-មីនា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី​ និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា។

កំពង់ចាម៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី​ និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញរបស់សាខាកំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/fd/fdb8de4281b649559f411fa7f5bba8404c6c5d62.jpg

សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ។

https://s9.kh1.co/__image/w=650,h=434,q=100/4f/4fcfe4ee4306f94601564d2f845ad2245be151f3.jpg

អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា​៖

ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាកំពង់ចាម បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ធនាគារ ហ្វីលីព ដើម្បីនាំមកនូវសេវាកម្មធនាគារដ៏ល្អបំផុត និងឆ្លើយតបទៅនឹងកំណើន​ នៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។

លោក​ ចាន់ ម៉ាច ក៏​បានបន្ថែមទៀតថា៖

​ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ ធនាគារ ហ្វីលីព​ សង្ឃឹមថានឹងអាចចូលរួមជាចំណែកមួយ ក្នុងការជំរុញសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ពោះទៅមុខមួយកម្រិតទៀត។

សាខាកំពង់ចាមរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។

https://s9.kh1.co/__image/w=650,h=434,q=100/b5/b5756784d93ec86342ff64c55a39bfbc70ad80b1.jpg

សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖

•    ហិរញ្ញប្បទានពាណិជ្ជកម្ម
•    មូលប្បទានបត្រធនាគារ
•    សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
•    ផលិតផល និងសេវាផ្សេងៗ។​

សាខាកំពង់ចាម ត្រូវបានរចនាឡើងយ៉ាងប្រណិត ទាំងរូបរាងអគារ  និងបញ្ជរសម្រាប់បម្រើអតិថិជន ក៏ដូចជាចំណតរថយន្ត​ដ៏ធំទូលាយ បន្ទប់ពិភាក្សាដែលបានរៀបចំយ៉ាងល្អ និងបញ្ជរជាច្រើនដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជនប្រកបដោយផាសុកភាព និងឯកជនភាព។​ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។

https://s9.kh1.co/__image/w=650,h=434,q=100/14/14b008cb24d08f092a136bdf6e0aee3014a14b56.jpg

ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពង់ចាម អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc3b5cd5c6fe73e2a5f4f289ae6071496d662f15.jpg
https://s9.kh1.co/__image/w=650,h=434,q=100/02/0220b32c6829d3f889e9f9b3d5066c7fa73bfafb.jpg

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T