ជាមួយធនាគារហ្វីលីព ដាក់សន្សំបានការប្រាក់ខ្ពស់រហូតដល់ ៨.២៥% ហើយ បានទាំងឡានថែមទៀត រឿងអីថាមិនចំណេញ!

//s9.kh1.co/c3/c393c7e5f3808fc9ef2be211ced2b5acc3d09fef.jpg
សង្គម

 ១៧-កុម្ភៈ-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ប្រសិនបើលោកអ្នកកំពុងមានលុយសល់មិនទាន់ចង់ប្រើ ពេលនេះសូមណែនាំសេវាកម្មថ្មីមួយរបស់ធនាគារ ហ្វីលីព។

ភ្នំពេញ៖ កន្លងមក ពេលមានលុយសល់មិនទាន់ត្រូវការប្រើប្រាស់ គេតែងតែរកកន្លែងលាក់ទុកនៅក្នុងផ្ទះ ពេលខ្លះចាស់ៗគាត់ច្រកថង់ខ្មៅដាក់ចូលក្រោមទូ ឬកន្លែងអាថ៌កំបាំងដែលគាត់គិតថាមានសុវត្ថិភាពគ្រប់គ្រាន់ ហើយចោរមិនងាយនឹងរកឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែសព្វថ្ងៃនេះជឿនលឿនជាងមុនច្រើនហើយ មនុស្សកម្រទុកលុយចោលនៅផ្ទះណាស់ ពួកគេជ្រើសរើសដាក់បញ្ញើនៅធនាគារវិញ បានទាំងសុវត្ថិភាពហើយបានទាំងការប្រាក់ថែមទៀតផង។

ប្រសិនបើលោកអ្នកកំពុងមានលុយសល់មិនទាន់ចង់ប្រើ ពេលនេះសូមណែនាំសេវាកម្មថ្មីមួយរបស់ធនាគារ ហ្វីលីព ដែលលោកអ្នកគ្រាន់តែដាក់លុយសន្សំ ក៏អាចបានការប្រាក់ខ្ពស់ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ ព្រមទាំងឡានទំនើបថែមទៀតផង។

ខាងក្រោមនេះជាព័ត៌មានត្រួសៗដែលលោកអ្នកគួរដឹង៖

១. រង្វាន់រួមមាន

+រថយន្ត Ford Everest Titanuim 2023 មួយរង្វាន់

+រថយន្ត Ford Ranger Wildtrack 2023 មួយរង្វាន់

+ទូរស័ព្ទ Samsung Galaxy Z Fold4 ចំនួន ១៥រង្វាន់

+ទឹកប្រាក់ ៨៨៨ដុល្លារ ចំនួន ១៥រង្វាន់

២. ព័ត៌មានផ្សេងៗ

+ចំនួនទឹកប្រាក់៖ ត្រឹមតែចាប់ពី ១ពាន់ដុល្លារឡើងទៅ

+អត្រាការប្រាក់៖ រហូតដល់ ៨.២៥%

+ពេលវេលាកំណត់៖ ការផ្ដល់ជូននេះមានរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

+លេខទំនាក់ទំនង៖ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ (24/7)

https://s9.kh1.co/__image/w=650,h=474,q=100/fd/fd03543605715246f5be7f2bac4547d430dcae76.jpg

សូមជម្រាបផងដែរថា ពេលដែលមានលុយសល់មិនទាន់ចង់យកទៅប្រើប្រាស់ ឬមិនទាន់មានឱកាសវិនិយោគ លោកអ្នកគួរតែដាក់លុយនៅធនាគារ​។ វាជាជម្រើសល្អជាជាងការទុកលុយចោលនៅផ្ទះ ដែលអសុវត្ថិភាពខ្លាំង។ ទុកនៅធនាគារ ក្រៅពីមានសុវត្ថិភាពហើយ លោកអ្នកក៏ទទួលបានការប្រាក់ថែមទៀតផង ហើយនឹងបានកាន់តែខ្ពស់ប្រសិនបើអ្នកចេះជ្រើសរើសធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុបានត្រឹមត្រូវ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T