រឿងមួយមិនទាន់ចប់ផង​ Jimmy Kimmel រងការរិះគន់ជាថ្មី ទាក់ទងBTS

//s9.kh1.co/17/1757f71462646d5b67f6b10629c25eea97b2a9ee.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

Jimmy Kimmel បានរងការរិះគន់ជាថ្មី ខណៈអ្នកគាំទ្រនិយាយថាលោកបានបញ្ចេញមតិប្រមាថដែលភ្ជាប់ BTS ទៅជាមួយនឹងកូវីដ១៩

កម្សាន្ត ៖ ថ្មីៗនេះ ARMY បានចូលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកយកបញ្ហាមួយជាមួយមកជជែក ដែលពិធីករកម្មវិធីជជែកពិភាក្សា Jimmy Kimmel បានបង្កើតឡើង ខណៈដែលអ្នកគាំទ្រនិយាយថា លោកបានបញ្ចេញមតិប្រមាថ ដែលភ្ជាប់ BTS ទៅនឹងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន Jimmy Kimmel បានសំដៅទៅលើ «BTS Fever» និង កូវីដ១៩ ដែលថាទាំងពីរនេះគឺ គ្រោះថ្នាក់ ខណៈពេលដែលសម្ភាសន៍ជាមួយ Ashley Park ពីក្នុងរឿង «Emily in Paris» ទោះយ៉ាងណាក៏ដោយ រឿងនេះមិនបានឈប់ត្រឹមនេះនោះទេ។

ក្រោយថ្មីៗនេះ Jimmy Kimmel បានធ្វើបទបង្ហាញមួយ ដោយប្រៀបធៀបការវិវត្តនៃក្រុមចម្រៀងប្រុសមួយ ទៅនឹងការប្រែប្រួលនៃកូវីដ១៩ ហើយនៅទីបញ្ចប់លោកបាននិយាយថា ៖  

វាឆ្លងណាស់ វាបំផ្លាញផែនដី។

Jimmy Kimmel 

ហើយអ្នកគាំទ្រមួយចំនួនគិតថា លោកប្រហែលជាសំដៅលើ BTS ដោយមានអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតកាន់តែច្រើន បានរកឃើញការអត្ថាធិប្បាយថ្មីៗរបស់ Jimmy Kimmel ដែលធ្វើឱ្យមានការភាន់ច្រឡំ ពួកគេបានចូលទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter ដើម្បីបង្ហាញពីការប្រមាថ និងការអត្ថាធិប្បាយរបស់ Kimmel ក៏ដូចជារិះគន់ថាលោករើសអើងជាតិសាសន៍អាស៊ីផងដែរ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T