លោក Carragher ចង់ឃើញខ្សែបម្រើលំដាប់ជួរមុខនៅ PL រូបនេះមកលេងឲ្យ Liverpool វិញ

//s9.kh1.co/9f/9f034564f2266a01b28a2557f2008b42bd6529d3.jpg
កីទ្បា

 ២៦-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

លោក Carragher ថា លោកចង់ឃើញកីឡាកររូបនេះ មកលេងឲ្យ Liverpool វិញ

បរទេស៖ លោក Jamie Carragher ថា​ លោកចង់ឃើញ ខ្សែបម្រើក្លិប Manchester City កីឡាករ Kevin De Bruyne ផ្លាស់មកលេងឲ្យ Liverpool វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jamie Carragher
  លោក Jamie Carragher

ជាការពិតណាស់ De Bruyne បានផ្លាស់ពីក្លិប Wolfsburg ដើម្បីមកចូលរួមជាមួយ Man City ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូ (ឬប្រមាណ ៨៤លានដុល្លា)។ សរុបមកដល់បច្ចុប្បន្ន De Bruyne បានបង្ហាញខ្លួន ២៨៧លើក និង រកគ្រាប់បាល់បាន​ ៧៤គ្រាប់​ ហើយឲ្យ Man City។ លើសពីនេះផងដែរ កាលពីថ្មីៗនេះ De Bruyne ទើបតែតាមស្មើកំណត់ត្រារបស់វីរបុរសក្លិប Manchester United លោក David Beckham ក្នុងនាមជាកីឡាករដែលបញ្ចូលបាល់ឲ្យមិត្តរួមក្រុម បានរហូតដល់ ៨០ដង ច្រើនជាងគេនៅក្នុង ក្របខណ្ឌ Premier League។

  កីឡាករ Kevin De Bruyne
  កីឡាករ Kevin De Bruyne

លោក Carragher បាននិយាយថា៖

ខ្ញុំគិតថា De Bruyne ជាខ្សែបម្រើមួយដ៏អស្ចារ្យបំផុត។ ខ្ញុំគិតថា​ គេអាចមកជំនួស Arnold នៅ Liverpool ក៏បានដែរ ព្រោះមានតែគេទេ ដែលខ្ញុំមើលឃើញថា ជា ខ្សែបម្រើដែលល្អបំផុតក្នុងលោក ក្នុងអំឡុងពេល​ ២-៣ឆ្នាំក្រោយនេះ៕

លោក Jamie Carragher
  កីឡាករ Kevin De Bruyne
  កីឡាករ Kevin De Bruyne

ប្រភពdailymail

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T