ញាក់សាច់! PSG គ្រោងបោះលុយធំ ២០០ លានទិញយកតារាឆ្នើមរបស់ Barca រូបនេះ

//s9.kh1.co/6f/6f5611a87e40b344e0334fc9d83816431cfab9f8.jpg
កីទ្បា

 ២៥-មេសា-២០២៤ ២ល្ងាច · ៩ ថ្ងៃមុន

PSG គ្រោងបោះលុយធំ ២០០ លានទិញយកតារាឆ្នើមរបស់ Barca រូបនេះ

បរទេស៖ ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់ចាយលុយធំនៅរដូវក្តៅនេះ ដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lamine Yamal
 Lamine Yamal

ជាការពិតណាស់ នាមួយរយៈពេលចុងក្រោយនេះ PSG កំពុងតែមមារញឹកខ្លាំងមែនទែន ក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីមកជំនួសតំណែង Kylian Mbappe បន្ទាប់ពីខ្សែប្រយុទ្ធ បារាំង រូបនេះបានប្រកាសថា រូបគេនឹងចាកចេញពីទឹកដី Parc des Princes នៅរដូវកាលក្រោយ។

ដោយឡែក PSG ឥឡូវនេះកំពុងតែសម្លឹងឃើញខ្សែប្រយុទ្ធវ័យ ១៦ ឆ្នាំ Lamine Yamal គឺជាគោលដៅដ៏មានឥទ្ធិពលមួយរបស់ពួកគេ ខណៈថ្មីៗនេះសារព័ត៌មាន GOAL បានចុះផ្សាយថា PSG កំពុងតែពិចារណាត្រៀមចាយលុយ ២០០ លានអឺរ៉ូ ឬប្រមាណជា (២១៤ លានដុល្លារអាមេរិក) ដើម្បីទិញយក Lamine Yamal ពី Barcelona។

 Lamine Yamal
 Lamine Yamal

ប្រភពGOAL

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T