អង់គ្លេស៖ អ្នកចាត់ការទូទៅ លោក Erik ten Hag បានលើកឡើងថា លោកបើកចិត្តក្នុងការវិលត្រឡប់ទៅដឹកនាំ Ajax វិញ ប្រសិនបើលោកត្រូវបាន Manchester United ចេញពីតំណែងក្រោយចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៦ មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។
ទាក់ទងនឹងអនាគតជាមួយ Man UTD លោក Ten Hag បាននិយាយថា៖
គួរបញ្ជាក់ផងដែរថា លោក Ten Hag ជា គ្រូបង្វឹកដ៏ជោគជ័យខ្លាំងមួយក្នុងប្រវត្តិសាស្រ្តរបស់ Ajax ដែលលោកធ្លាប់បានដឹកនាំពីចន្លោះឆ្នាំ ២០១៧-២០២២ និង ជួយក្រុមឈ្នះពានរង្វាន់ជាច្រើនដូចជា លីគកំពូលហូល្លង់ ៣សម័យ KNVB Cup ២សម័យ និង ការឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅក្នុងឆ្នាំ២០១៩៕
ប្រភព៖ metro