លេងឈុតធំ! ចប់រដូវកាលនេះ Man UTD គ្រោងវា..យចេញកីឡាករដល់ទៅ ១២ នាក់ ខណៈ Rashford ក៏មានឈ្មោះដែរ

//s9.kh1.co/a0/a04dae4e7bfc4a5498852e3339928d59b401feec.jpg
កីទ្បា

 ២៦-មេសា-២០២៤ ២ល្ងាច · ១១ ថ្ងៃមុន

ដាច់រដូវកាលនេះ Man UTD គ្រោងវា..យចេញកីឡាករដល់ទៅ ១២ នាក់ ខណៈ Rashford ក៏មានឈ្មោះដែរ

បរទេស៖ ម្ចាស់ភាគហ៊ុនរបស់ Manchester United លោក Sir Jim Ratcliffe បានរៀបចំគម្រោងបញ្ចេញកីឡាករដល់ទៅ ១២ នាក់នៅដំណាច់រដូវកាលនេះ ខណៈក្នុងនោះក៏មានឈ្មោះតារាឆ្នើម Marcus Rashford, Harry Maguire និង Casemiro ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Sir Jim Ratcliffe
លោក Sir Jim Ratcliffe

បន្ទាប់ពីទទួលបានសិទ្ធជាម្ចាស់ភាគហ៊ុនរបស់ Man UTD ជាផ្លូវការកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ ពេលនេះមហាសេដ្ឋីអង់គ្លេសលោក និងជាម្ចាស់សម្ព័ន្ធ INEOS កំពុងរៀបចំផ្លាស់ប្តូរក្រុមបិសាចក្រហមទ្រង់ទ្រាយធំនៅរដូវក្តៅនេះ។

ក្នុងនោះយោងតាមការចុះផ្សាយដោយកាសែត The Mirror បានឱ្យដឹងថា បច្ចុប្បន្នមានកីឡាករសរុបដល់ទៅ ១២ នាក់ ដែលស្ថិតនៅក្នុងបញ្ជីត្រូវបញ្ចេញចោលរបស់ Man UTD នៅរដូវកាលក្រោយ។ 

ប្រភពដដែលបានបន្ថែមថា Raphael Varane និង Anthony Martial នឹងផុតសុពលភាពកុងត្រាដំណាលគ្នានៅរដូវក្តៅនេះ ហើយក្លិបគឺមិនមានបន្តកុងត្រាថ្មីឱ្យពួកគេទាំងពីរទេ ចំណែកខ្សែបម្រើ Sofyan Amrabat វិញ នាដំណាច់រដូវកាលនេះ Man UTD ក៏នឹងមិនយករូបគេជាអចិន្ត្រៃយ៍ពី Fiorentina ដែរ។

ដោយឡែកកីឡាករ ៩ នាក់ផ្សេងទៀត ដែល Man UTD គ្រោងនឹងបញ្ចេញផងដែរ ក្នុងនោះរួមមាន Victor Lindelof, Aaron Wan-Bissaka, Harry Maguire, Casemiro, Antony, Jadon Sancho, Marcus Rashford, Christian Eriksen និងកីឡាករម្នាក់ទៀត ប្រភពមិនទាន់បានបញ្ចេញឈ្មោះនោះទេ៕

កីឡាករ Man UTD
កីឡាករ Man UTD

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T