បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់ខ្សែការពារកណ្តាល Harry Maguire ទៅក្នុងកិច្ចព្រមព្រៀងដោះដូរយកខ្សែការពារ Jarrad Branthwaite ពី Everton។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBranthwaite បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រខ្លាំងមែនទែន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយ Everton ពោលក្នុងការបង្ហាញខ្លួនចំនួន ៣៨ ប្រកួត រូបគេបានរួមចំណែកបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីចំនួន ១៤ លើក ខណៈចុងក្រោយនេះរូបគេក៏ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ អង់គ្លេស ផងដែរ។
យោងតាមការចុះផ្សាយដោយកាសែត Daily Star បានឱ្យដឹងថា ខ្សែការពារសញ្ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំរូបនេះ បច្ចុប្បន្នគឺមានតម្លៃខ្លួនចំនួន ៧០ លានផោន ឬប្រមាណជា (៨៨ លានដុល្លារអាមេរិក) ដោយឡែក Man UTD ឥឡូវនេះកំពុងមានបំណងចង់បានរូបគេមករួមក្រុមនៅរដូវក្តៅនេះ។
ប្រភពដដែលបានបន្ថែមថា Man UTD គឺគ្រោងដាក់ផែនការ ដោយយក Maguire ជាថ្នូរ និងបន្ថែមទឹកប្រាក់ចំនួន ២០ លានផោន ឬប្រមាណជា (២៥ លានដុល្លារអាមេរិក) ពីលើទៀត ដើម្បីប្តូរយក Branthwaite ពី Everton។
ប្រភព៖ Sportskeeda