អស់ទាស់! Bruno យប់មិញបា..ញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ជួយឱ្យ Man UTD វាយបកយកឈ្នះ​ Sheffield ៤-២(មានវីដេអូ)

//s9.kh1.co/78/787266335803378aa5a36c35f901bcadff10d79e.jpg
កីទ្បា

 ២៥-មេសា-២០២៤ ១០ព្រឹក · ៩ ថ្ងៃមុន

Bruno យប់មិញបាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ជួយឱ្យ Man UTD វាយបកយកឈ្នះ​ Sheffield ៤-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Sheffield United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League របស់អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sheffield United ក្នុងលទ្ធផល ៤ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ Man UTD គឺរកបានដោយ Harry Maguire នៅនាទីទី ៤២, Bruno Fernandes រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ៦១(P) និង ៨១ និងមួយគ្រាប់ទៀតគឺរកបានដោយ Rasmus Hojlund នៅនាទីទី ៨៥។ ចំណែក ២ គ្រាប់របស់ Sheffield វិញ គឺរកបានដោយ Jayden Bogle នៅនាទីទី ៣៥ និង Ben Diaz នៅនាទីទី ៥០។

គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ នៃក្របខណ្ឌ Premier League ដោយមាន ៥៣ ពិន្ទុក្នុងដៃ ចំណែក Sheffield វិញកំពុងឈរនៅបាតតារាងឯណោះ ដោយពេលនេះពួកគេទើបតែមាន ១៦ ពិន្ទុប៉ុណ្ណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T