សុខៗ ក្រុមហ៊ុនរបស់ ត្រចៀកកាំ ស្រាប់តែជួបរឿង….

//s9.kh1.co/ae/aed2f56d9d81d35d798dc1e0db3718fc9f15838c.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Zhao Wei កាន់កាប់ភាគហ៊ុន 4.51% នៃ Hebao Entertainment Group ។ ក្រុមហ៊ុន​នេះ​ទើប​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សង​បំណុល​របស់​ខ្លួន។

ចិន៖ នៅថ្ងៃទី ១៧ ខែមករា Sina បានរាយការណ៍ថាតុលាការក្រុងប៉េកាំងបានបន្ថែមបំណុលថ្មីដល់ក្រុមហ៊ុន Hebao Entertainment Group ។ មូលហេតុគឺមកពីភ្នាក់ងារមួយនេះមិនបានសងប្រាក់កម្ចីទាន់ពេល។ ទឹកប្រាក់​ដែល​ពួក​គេ​ត្រូវ​បង់​គឺ ២.៦លាន​យន់ (ជិត ៤១០,០០០ ដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Sina ក្រុមហ៊ុន Hebao Entertainment Group ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ ២០១៥ ដោយប្រតិបត្តិការក្នុងវិស័យផលិតកម្ម និងការចែកចាយភាពយន្ត កម្មវិធីទូរទស្សន៍ និងឈ្មួញកណ្តាលសិល្បករ។

អ្វីដែលចាប់អារម្មណ៍នោះ ក្រុមហ៊ុនមួយនេះជារបស់ Zhao Wei ជាតំណាងស្របច្បាប់ម្នាក់ក្នុងចំណោមពីររូបផ្សេងទៀត ដែលនាងបានកាន់កាប់ភាគហ៊ុន ៤.៥១% នៅក្នុង Hebao Entertainment Group

បើ​តាម​លោក ស៊ីណា ក្រោយពីតារាស្រី ត្រចៀកកាំត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅហើយនោះ ​អ្នក​សិល្បៈ​ជា​ច្រើន​ បាន​ដក​ហ៊ុន​ខ្លួនចេញ​ពី​ក្រុមហ៊ុន​របស់​តារា​ស្រី​រូប​នេះ។ នាង និងស្វាមី ដែលជាពាណិជ្ជករ Huang Youlong ក៏ប្រឈមមុខនឹងការប្តឹងផ្តល់ជាច្រើនផងដែរ ពីបទបំពានកិច្ចសន្យា និងការគេចវេសមិនមានប្រាក់សងឲ្យដៃគូ គូភាគីម្ខាងទៀតដូច្នេះដែរ៕

ប្រភព៖ 

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T