ដើម្បីលុយ តារាស្រី Kpop សុភាពរាបសារម្នាក់នេះ ធ្វើឲ្យហ្វេនខកចិត្ត ប្រែ៣៦០ដឺក្រេទៅជាបែបនេះ

//s9.kh1.co/c4/c4aa65c11d3d660a827b4dfd0f053dd4aafcb782.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អ្នក​និយម​លេង​អ៊ីនធើណែត​អាណិត​អ្នក​គាំទ្រ DIA Somyi ដែលតារាស្រីរូបនេះធ្វើឲ្យហ្វេនខកចិត្តក្រោយប្រែក្លាយជាស៊ិចស៊ី ខុសកាលពីមុនព្រោះតែរកប្រាក់

កម្សាន្ត ៖ ព័ត៌មានថ្មីៗរបស់អតីតតារា K-pop ម្នាក់នេះក្លាយជានារី webcam បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលពេញពិភពលោក ប៉ុន្តែនេះមិនមែនជា Idol ដំបូងឡើយ ដែលបានងាកមកប្រើប្រាស់មាតិកា សម្រាប់មនុស្សពេញវ័យ ដើម្បីរកប្រាក់ ឬស្វែងរកឱកាសការងារផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Somyi
Somyi

ជាក់ស្តែង តារាស្រីរូបនេះបានជួបជាមួយនឹងការរិះគន់ចម្រុះ អ្នកគាំទ្រភាគច្រើនមានអារម្មណ៍សោកស្តាយចំពោះនាង ខណៈដែលអ្នកផ្សេងទៀតមានអារម្មណ៍ខ្មាស់អៀន និងស្អប់ខ្ពើមចំពោះនាង ដែលបន្សល់ទុកនូវមតិរិះគន់ជាច្រើន ដែលបានកើតឡើងលើប្រធានបទ តើតារា K-Pop រកប្រាក់បានប៉ុន្មាន? និង តើតារា K-Pop មានការងារក្រៅម៉ោងអ្វីខ្លះ?  

Somyi
Somyi

ស្របគ្នានេះ អតីតតារា K-Pop បានរៀបរាប់ថា នាងរកលុយបានច្រើនណាស់ឥឡូវនេះនៅលើ Pandatv ដែលគេហទំព័រស្រដៀងនឹង OnlyFans ដែលច្រើនជាងនាងធ្វើជាតារាទៅទៀត លើសពីនេះទៅទៀត យោងតាមអ្នកគាំទ្រដែលតាមដានការផ្សាយរបស់នាង ដោយផ្អែកលើអំណោយ និងប្រាក់ចំណូលរបស់នាងត្រូវបានគេនិយាយថាលើសពី ១សែនដុល្លាឯណោះ។

ក៏មានអ្នកគាំទ្រខ្លះបានការពារ Somyi ថានាងព្រោះតែរកលុយខ្លះប៉ុណ្ណោះ តែយ៉ាងណាក៏មានអ្នកគាំទ្របញ្ចេញមតិថា Somyi នៅក្មេងណាស់ ព្រោះនាងទើបតែអាយុ ២១ ឆ្នាំហើយ ហើយបានលក់នូវសេចក្តីថ្លៃថ្នូរ ជាមួយគ្នានេះ មហាជនជាច្រើនបាននិយាយថា នាងស្លៀកសម្លៀកបំពាក់ស៊ិចស៊ីគឺនៅតែមិនសមស្រប និងមិនល្អ ដែលខ្លួនជាតារាបែជាទៅចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តពេញវ័យ តាមរយៈវីដេអូ 19+ និងភាពយន្តអ៊ីនឌី ដូចជា Viki ដែលជាអតីតតារាចម្រៀងរ៉េប និងជាអ្នកដឹកនាំក្រុម Dal Shabet ជាដើមទៅវិញ៕

Somyi
Somyi

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T