អឺរ៉ុប៖ លោក Patrice Evra បានរិះគន់កាយវិការនិងពាក្យសម្ដីដែល ខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហាញចេញរាល់ពេលត្រូវគេសម្ភាសន៍ម្ដងៗ ដោយចោទថា Mbappe និយាយនោះគឺដូចមានការព្រៀងទុកមុនរួចជាស្រេចគឺមិនខុសអីពីអ្នកនយោបាយនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMbappe គឺជាកីឡាករវ័យក្មេងជួរមុខម្នាក់ក្នុងពិភពបាល់ទាត់ដោយនៅរដូវកាលនេះគេស៊ុតបញ្ចូលទីបាន១៨គ្រាប់និងបញ្ជូនបាល់១៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៦លើកឲ្យ Paris Saint-Germain ហើយជារឿយៗគេតែងតែសង្កេតឃើញថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត ប៉ុន្តែ លោក Evra សង្កេតឃើញថាចរិត Mbappe ដូចមានអ្វីលាក់បាំង។
លោកបានថ្លែងថា៖
គេមានការអប់រំល្អប៉ុន្តែខ្ញុំចង់ឃើញ Kylian មិនសូវត្រងត្រាប់តាមស្គ្រីបដែលគេដាក់មក ខ្ញុំមើលទៅដូចគេជាមនុស្សយន្តដែលត្រូវបញ្ជាដោយកម្មវិធីណាមួយ។ ខ្ញុំស្រឡាញ់គេតែគេមើលទៅដូចជាមនុស្សស្អាតបាតល្អជ្រុលពេក មើលទៅដូចគេកំពុងលាក់បាំងអ្វីម្យ៉ាង។ នៅពេលខ្ញុំឮគេនិយាយ ខ្ញុំគិតថាគេដូចអ្នកនយោបាយម្នាក់។ ពេលនៅលើទីលាន ខ្ញុំសង្ឃឹមថាគេគិតពីក្រុម មិនមែនពីកំណត់ត្រាស៊ុតបញ្ចូលទីផ្ទាល់ខ្លួនទៅចុះ។
ប្រភព៖ sportskeeda