តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាបពីដំណឹងមរណភាពរបស់តារាចម្រៀងស្រីដ៏ល្បី កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀងប្រុសដ៏ល្បីលោកខេមរ: សិរីមន្ត កាលពីកំឡុងឆ្នាំ២០១៧ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបដែលមានរយ:ពេលជាង៣០វិនាទី បង្ហាញពីការប្រាប់ពីអាការ:ធូរស្បើយរបស់ខ្លួន និងជូនពរដល់ប្រិយមិត្ត មហាជនសម្រាប់ឆ្នាំថ្នីឆ្នាំ២០១៧ ដែលគិតមកដល់ថ្ងៃមានរយៈ:ពេល ៥ឆ្នាំ៩ថ្ងៃ របស់កញ្ញា ខេមរ:សិរីពៅ បានធ្វើឲ្យហ្វេនៗ ដែលបានទស្សនាហើយសឹងទប់ទឹកភ្នែកពុំជាប់ ដោយពុំនឹកស្មានថាកញ្ញាត្រូវទទួលមរណភាព ទាំងដែលអាការ:របស់ខ្លួនបានធូរស្បើយដូច្នេះសោះ។
សូមរំលឹកផងដែរថា តារាចម្រៀងដ៏ល្បីកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ នៅមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដោយបានបន្សល់ទុកនូវក្តីសោកស្តាយ និងក្តីអាឡោះអាល័យជាខ្លាំងដល់ក្រុមគ្រួសារ ជាពិសេសបងប្រុសគឺលោកខេមរ: សិរីមន្ត ផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷