កក់ក្តៅខ្លាំង! ទោះមិនបានលទ្ធផលល្អ ប៉ុន្តែមហាជនស្វាគមន៍បវរកញ្ញាកម្ពុជាកុះករខ្លាំងយប់មិញ

//s9.kh1.co/46/466e34454a242479a83274d795808c2b3c39dff0.png
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មិនធម្មតា នេះជាទិដ្ឋភាពស្វាគមន៍បវរកញ្ញាកម្ពុជា កាលពីយប់មិញ

តារាកម្សាន្ត៖ កាលពីយប់ម៉ោងប្រមាណជា៨ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យបវរកញ្ញា ឬ Beauty Pageant បានផ្ទុះការភ្ញាក់ផ្អើល និងជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលកញ្ញាម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជា ក្រោយពីបញ្ចប់បេសសកម្មតំណាងឲ្យកម្ពុជាចូលរួមប្រកួតនៅប្រទេសអុីស្រាអ៊ែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងទិដ្ឋភាពនៃការទទួលបវរកញ្ញាកម្ពុជាកាលពីយប់មិញនេះ គេឃើញមានការចូលរួមពីសំណាក់អ្នកគ្រប់គ្រងបវរកញ្ញាកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករថែមទៀតផង។

សូមរំលឹកផងដែលថា ទោះបីជាមិនទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក ប៉ុន្តែបវរកញ្ញាកម្ពុជា កញ្ញាម៉ារ៉ាឌី បានទទួលប្រជាប្រិយភាព និងការស្រលាញ់ចូលចិត្តពីសំណាក់មហាជននៅទូទាំងប្រទេសកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាម៉ារ៉ាឌី 
កញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
ទិដ្ឋភាពទទួលកញ្ញាម៉ារ៉ាឌី 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T