ភ្នំពេញ៖ ជាការពិត កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Teen International Cambodia ជាកម្មវិធីប្រកួតបវរកញ្ញាយុវវ័យដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ហើយកម្មវិធីមួយនេះ ក៏កំពុងចាប់ផ្ដើមបើកការប្រកួត ព្រមជម្រុះបេក្ខនារី៦០រូបក្នុងវគ្គ Auditionនាពេលកន្លងទៅថ្មីៗនេះ និងបានស្វែងរកបេក្ខនារីជើងខ្លាំងចំនួន៤០រូប ដើម្បីអាចមានសិទ្ធបន្តការប្រកួតនៅវគ្គបន្ទាប់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អំឡុងមុនពេលចាប់ផ្ដើមប្រកួត ខាងកម្មវិធី Miss Teen International Cambodia បានអញ្ជើញបុគ្គលល្បីៗ ដើម្បីមកបង្រៀនដល់បេក្ខនារីដោយផ្ទាល់ផងដែរ។ ក្នុងនោះដែរ បុគ្គលជោគជ័យលើវិថីសិល្បៈ ព្រមទាំងមានបទពិសោធន៍យូរឆ្នាំ មកបង្រៀងគន្លឹះដើរម៉ូត និងផ្នែកសម្ដែងដល់បេក្ខនារីនោះមានដូចជាលោក ហ៊ុយ យ៉ាឡេង និងលោក Oliva Kong។
ជាក់ស្ដែង ស្របពេលទទួលបានគ្រូបហ្វឹកដែលមានសមត្ថភាពខ្លាំងពិតប្រាកដនោះ គេឃើញមានបេក្ខរីជាច្រើន ទទួលបាននូចចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ត្រៀមខ្លួនប្រកួតនៅវគ្គបន្តបន្ទាប់ទៀត។ ពិតណាស់ បើទោះបីបេក្ខនារីMiss Teen International Cambodia សុទ្ធសឹងតែវ័យក្មេង ប៉ុន្តែបេក្ខរីទាំងអស់ពិតជាឆាប់ចាប់បានរាល់ការបង្រៀនពីគ្រូបង្វឹករបស់ខ្លួនបានយ៉ាងឆាប់រហ័សតេម្ដង។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកដែលខាងកម្មវិធី Miss Teen Iternational Cambodia បានអញ្ជើញមកធ្វើជាគ្រូដើម្បីបង្រៀនបេក្ខនារីនោះ សុទ្ធសឹងតែជាបុគ្គលមានការគាំទ្រច្រើនពីមហាជន ព្រមជាមួយបទពិសោធន៍ច្រើនឆ្នាំលើវិថីសិល្បៈ និងវិស័យហ្វេសស៊ិនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





