មិនធម្មតា បវរកញ្ញាមុិចសុិចកូស្រស់ស្អាតម្លឹងៗ

//s9.kh1.co/cd/cd6f0364cdb49b0f593eb0180114b7f61f8d0e91.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មិនធម្មតា អាចទេឆ្នាំនេះ មុិចសុិចកូគ្រងមកុដម្តងទៀត បើបវរកញ្ញារូបនេះស្រស់ស្អាតខ្លាំង

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះនាង Debora Hallal បវរកញ្ញាឯកចក្រវាលប្រទេសមុិកសុិចកូ បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់អ្នកគាំទ្រ ដោយសន្ទុះនៃហ្វេនៗដែលស្រលាញ់ និងគាំទ្របវរកញ្ញាដ៏ស្រស់ស្អាតរូបនេះបានកើនឡើងជាគំហុកនៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដោយសារតែភាពស្រស់ស្អាត សាច់សរលោងដូចសំឡី និងស្នាមញញឹមដ៏ទាក់ទង អមមកជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ទាំងផ្នែកភាសាអង់គ្លេសផងនោះ នាងDebora Hallal បវរកញ្ញាឯកចក្រវាលប្រទេសមុិកសុិចកូ ត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រជែងដណ្តើមមកុដបវរកញ្ញាឯកចក្រវាលដ៏លេចធ្លោ និងត្រូវបានអ្នកគាំទ្រដាក់ក្តីសង្ឃឹមខ្ពស់ថានាងអាចនឹងឈ្នះមកុដបន្តពីបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ ដែលជាមិត្តរួមជាតិដូចគ្នា។

គួរកត់សម្គាល់ផងដែលថានាង Debora Hallal កើតនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ១៩៩៦ នាងគឺជាតារាបង្ហាញម៉ូដមួយរូបដ៏លេចធ្លោ និងទទួលបានឱកាសតំណាងឲ្យប្រទេសខ្លួនចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលលើកទី៧០ នៅប្រទេសអុីស្រាអ៊ែល៕

ចង់ឃើញថាតើ បវរកញ្ញារូបនេះស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T