ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

//s9.kh1.co/69/69a95d2f2f68932ac62613427a7875f69ed30daf.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក​ BTV Cambodia។ ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់ សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រសូត​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថា គណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T