ក្រោយពីបែក Bella តារាប្រុស Weir បានត្រឹមបោះសម្ដីបែបនេះ

//s9.kh1.co/23/2350d354afe2a6ec4e86874e48f3ec4048cb3b03.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

បន្ទាបពីប្រកាសបែកគ្នា និងមានពាក្យចចាមអារ៉ាមអ្នកទី ៣ជាបន្តបន្ទាប់មក ពេលនេះ តារាប្រុស លោក Weir បានបង្ហាញពីរូបភាព និងសារដំបូងដែលមានខ្លឹមសារបែបនេះ

ថៃ៖ នៅតែជារឿងដែល មហាជនជាច្រើន តាមដាន ចំពោះដំណឹងនៃការបែកគ្នា របស់គូស្នេហ៍តារាប្រុសស្រីដ៏ល្បីនៅក្នុងវិស័យសិល្បៈ រវាង លោក Weir និង Bella បន្ទាប់ពីខាងស្រី បានផ្តល់បទសម្ភាសន៍បញ្ជាក់យ៉ាងច្បាស់ៗ ពីឋានៈរបស់អ្នកទាំងពីរ ប្រែមកជាបងប្អូនដ៏ល្អ ដែលបារម្ភពីគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់តារាប្រុស Weir ក៏មិនខុសគ្នាអ្វីដែរ ដែលបានធ្វើឲ្យមហាជន នៅតែរង់ចាំស្តាប់រឿងរ៉ាវ ចេញពីមាត់របស់តារាប្រុសរូបនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ជាមួយ​នឹង​បញ្ហា ​ដែល​មាន​មនុស្ស​ស្រី​ ជាប់​ពាក់ព័ន្ធ​ និងត្រូវសង្ស័យថា ជា​ដៃ​ទី​៣ ជាបន្តបន្ទាប់។ 

ថ្មីៗនេះ លោក Weir ស្រាប់តែមានសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុង Instagram Story ដោយបានបង្ហាញរូបភាព Selfie ជាមួយសុនខ និងបានផ្ញើស្នាមញញឹមដ៏ស្រស់ស្រាយ ជាមួយនឹងសារសរសេរថា ៖

មើលទៅដូចឪពុកអញ្ចឹង មានពណ៌ល្អឥតខ្ចោះ ។

Weir

យ៉ាងណាមិញ ក្រោយពីឃើញសារមួយនេះហើយ មហាជន​ជាច្រើនអាចស្ងប់ចិត្តបាន ព្រោះ បើ​ទោះ​ជា​មាន​ព័ត៌មាន​ចចាមអារ៉ាមមិនល្អក្ដី តែ លោក Weir នៅតែអាចបង្ហាញពីស្នាមញញឹម ពោរពេញដោយភាពរីករាយ បន្ទាប់​ពី​បែក​បាក់​ជាមួយគូស្នេហ៍បណ្ដូលចិត្ត ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir 
Weir 
Weir 
Weir 
Weir 
Weir 
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir
Weir
Weir
Weir
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T