ឃើញឡិកឡក់ចឹងមែន ដល់វគ្គប្រកួតបឋម Miss Grand ហុងកុង ចេញសមត្ថភាពញាក់សាហាវ (មានវីដេអូ)

//s9.kh1.co/f6/f6aeb1f121c418a7211d0d79ff68ad8e5acfe5dc.jpeg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

បើក្រឡេកមកមើលពីការបង្ហាញខ្លួនរបស់ Miss Grand របស់ប្រទេសហុងកុងកាលពីយប់មិញ យើងឃើញថា នាង Sen Yang ពិតជាធ្វើបានល្អខ្លាំងមែនទែន។

ថៃ៖ កាលពីរាត្រីថ្ងៃទី ០២ ខែវិច្ឆិកាយប់មិញនេះ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ថ្នាក់ពិភពលោក ដែលមានប្រទេសជាច្រើនមកចូលរួម គឺកម្មវិធី Miss Grand International 2021 បានរៀបចំឡើងនៅឯប្រទេសថៃជាច្រើនថ្ងៃណាស់មកហើយ។ ហើយបើរាប់មកដល់ពេលនេះក៏ឈានដល់វគ្គប្រកួតបឋម (Preliminary Show)  ពោលគឺនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃផ្ដាច់ព្រ័ត្ររកឃើញម្ចាស់មកុដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីយប់មិញនេះ បេក្ខភាពមកពីប្រទេសផ្សេងៗជាច្រើនសុទ្ធតែបានបញ្ចេញសមត្ថភាពដើរបង្ហាញខ្លួនលើឆាកដ៏ធំយ៉ាងជាក់ជាក់រៀងខ្លួន ដោយបានបង្ហាញទាំងឈុតរាត្រីស្រមោលស និងឈុតហែលទឹកស្អាតៗផងដែរ។

ជាពិសេស បើក្រឡេកមកមើលពីការបង្ហាញខ្លួនរបស់ Miss Grand របស់ប្រទេសហុងកុងកាលពីយប់មិញ យើងឃើញថា នាង Sen Yang ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយនាងធ្វើការដើរបង្ហាញម៉ូតជាមួយឈុតស្រមោលសពណ៌ទឹកសមុទ្ររបស់នាង បានយ៉ាងទាក់ទាញ ស្វាហាប់ ពិសេសពេលបង្ហាញម៉ូតក្នុងឈុតហែលទឹកនាងក៏ដើរបោះជំហានបានលះៗល្អ មហាជនឃើញហើយសរសើរមិនដាច់ពីមាត់ ព្រោះកន្លងមក រាល់សកម្មភាពរបស់ Sen Yang ហាក់មើលទៅឡិកឡក់ និងកំប្លែងៗបន្តិចមែន ប៉ុន្តែនៅពេលដែលចូលដល់កម្មវិធីផ្លូវការបែបនេះនាងធ្វើបានល្អអ៊ីចឹង ពិតជាគួរឲ្យសរសើរតែម្ដង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

បវរកញ្ញាហុងកុង
បវរកញ្ញាហុងកុង
បវរកញ្ញាហុងកុង
បវរកញ្ញាហុងកុង
បវរកញ្ញាហុងកុង
បវរកញ្ញាហុងកុង
ការបង្ហាញសមត្ថភាពបវរកញ្ញាហុងកុង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T