ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR GROUP) រៀបចំប្រារព្ធពិធីខួប១០ឆ្នាំ នៃការបង្កើតអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារគ្រឿងអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា

//s9.kh1.co/e7/e71bead3935628ebe48eebb258d7f8d3c6fb4832.jpg
សង្គម

 ០៣-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR GROUP) រៀបចំប្រារព្ធពិធីខួប១០ឆ្នាំ នៃការបង្តើតអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារគ្រឿងអេឡិចត្រូនិច កាលពីថ្ងៃទីកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR GROUP) បានប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ នៃការបង្តើតក្រុមហ៊ុន ព្រមទាំងអបអរសាទរជាមួយសម្ធិទ្ធផលនានា ដែលខ្លួនបានបង្កើតយ៉ាងជោគជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប

ក្រុមហ៊ុន ជីហ្គៀ គ្រុប ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ២០១១ ដោយផ្តើមចេញពីក្រុមហ៊ុននាំចូលផលិតផលអេឡិចត្រូនិច និង ទូរស័ព្ទដៃ LG ឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនកូនខ្មែរមួយនេះ មានឈ្មោះដើមថា ជីហ្គៀ ហើយដោយសារក្រុមហ៊ុនកាន់តែរីកដុះដាលឡើងនោះ នៅ ឆ្នាំ២០១៦ ក្រុមហ៊ុនក៏បានប្តូរឈ្មោះសារអាជីវកម្មរបស់ខ្លួនទៅ ជាក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលមានក្រុមហ៊ុនបុត្រសម័្ពន្ធផ្លូវការធំៗចំនួន៥ រួមមានដូចជា ក្រុមហ៊ុន GGEAR Trading , ក្រុមហ៊ុន GGEAR Retail , ក្រុមហ៊ុន GGEAR Commercial , ក្រុមហ៊ុន GGEAR Elevator និង ក្រុមហ៊ុន GGEAR Pronith ជាដើម។

ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប

មកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចូល និងចែកចាយផលិតផល ម៉ាក LG ក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ ទូរទឹកកក ទូរទស្សន៍ ឧបករណ៍បំពងសម្លេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ជាច្រើនផ្សេងទៀត ។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន ជីហ្គៀ ក៏ជាដៃគូតែមួយគត់របស់ក្រុមហ៊ុនជណ្តើរយន្តដ៏ល្បីឈ្មោះ HYUNDAI Elevator ដែលក្រុមហ៊ុនទទួលបានសិទ្ធនាំចូល និងតំឡើងផ្តាច់មុខ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ បានជំរុញឱ្យក្រុមហ៊ុន ជីហ្គៀ ទទួលបានវិញ្ញាបនបត្រស្ដង់ដាចំនួនពីរ គឺ ISO 9001:2015 ដែលជាស្ដង់ដាគុណភាពលើប្រព័ន្ធគ្រប់គ្រង និងវិញ្ញាបនបត្រស្តង់ដា ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ ។

ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប

ដោយយល់ថាការធ្វើអាជីវកម្មមិនមែនត្រឹមតែគិតអំពីប្រាក់ចំណូលនោះទេ ទើបក្រុមហ៊ុនត្រូវតែមានទំនួលខុសត្រូវខ្ពស់ត្រលប់ជូនទៅ ដល់សង្គមវិញ យើងបានសហការជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចតេជោ (TYDA)  ចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ ឋដែលរស់នៅ តាមបណ្ដាខេត្ត ក្រុង ទូទាំងប្រទេសដោយឥតគិតថ្លៃ។

ដោយឡែកនៅ ក្នុងឆ្នាំ២០២០ ដោយប្រទេសកម្ពុជាបានប្រឈមមុខនឹងគ្រោះធម្មជាតិទឹកជំនន់ នៅ តាមបណ្តាខេត្តមួយចំនួន ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ និងចូលរួមសកម្មភាពជួយសង្គមជាបន្តបន្ទាប់ ដោយបានឧបត្ថម្ភអង្ករជាច្រើនតោន និងផ្តល់នូវសេវាកម្មបោកគក់ចល័ត (mobile laundry service) ជូនប្រជាពលរដ្ឋដែលរងគ្រោះ  និងកងកម្លាំងការពារទាំងអស់ដោយឥតគិតថ្លៃ ។ ហើយក្រុមហ៊ុនក៏នៅ តែបន្តការខិតខំលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ - ១៩ ដើម្បីទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ឱ្យទាន់ពេលវេលាផងដែរ។

លើសពីនេះ ក្រុមហ៊ុនក៏បានរៀបចំជាមូលនិធិអាជីវករលក់គ្រឿងអេឡិចត្រូនិច ដែលមានការសហការពីដៃគូអាជីវកម្មក្នុងស្រុក និងខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដោយជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩ ។

  លោកឧកញ៉ា សុខ ពិសិដ្ឋ 
  លោកឧកញ៉ា សុខ ពិសិដ្ឋ 

នៅ ក្នុងពិធីអបអរសាទរគម្រប់ខួប១០ឆ្នាំនេះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប បានមានប្រសាសន៍ថា៖

« ក្នុងរយៈពេល១០ឆ្នាំមកនេះ យើងមានមោទនភាពជាខ្លាំងជាមួយនឹងសមិទ្ធផលរបស់យើង  ដែលចាប់ផ្តើមពីបុគ្គលិក២២នាក់ រហូតមកមានបុគ្គលិក ៧៧០នាក់ក្នុងពេលបច្ចុប្បន្ន ហើយយើងបានក្លាយជា សាវជីវកម្មមួយដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥ ធំ ដែលសុទ្ធសឹងជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយនូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព។ ជាមួយនឹងសមិទ្ធផលជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ខ្ញុំក៏ឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណដល់ ដៃគូអាជីវកម្ម អតិថិជន ទូទាំងប្រទេស ដែលបានសហការនិងគាំទ្រផលិតផលក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ ជីហ្គៀ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការរុញច្រាន ក្រុមហ៊ុន ជីហ្គៀ គ្រុប ឱ្យទទួលបានជោគជ័យដូចសព្វថ្ងៃ។ »

ប្រសាសន៍លោកឧកញ៉ា សុខ ពិសិដ្ឋ

ដោយយោងតាមប្រសាសន៍របស់ លោកឧកញ៉ា សុខ ពិសិដ្ឋ បានដាក់ចេញនូវចក្ខុវិស័យ និងបេសកម្មថ្មីដោយចង់ក្លាយជាសាជីវកម្មលេចធ្លោមួយ ដែលមានសក្តានុពល ជួញជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ហើយជាមួយគ្នានេះ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តចែករំលែកនូវគុណតម្លៃជាមូលដ្ឋានគ្រឹះ និងវិវឌ្ឃន៍ភាពរបស់មនុស្សជាតិ ក្នុងបរិបទរស់នៅប្រកបដោយភាពវៃឆ្លាត តាមរយៈអាជីវកម្មចម្បងៗរបស់ក្រុមហ៊ុនទាំង៥ខាងលើនេះ ដោយផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម ផលិតកម្ម សេវាកម្ម និងដំណោះស្រាយសម្រាប់សំណង់អគារ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនប្តេជ្ញាចិត្តចែករំលែកតម្លៃជាមូលដ្ឋាន និងចូលរួមក្នុងវឌ្ឍនភាពរបស់មនុស្សជាតិ ដោយផ្តល់នូវបរិយាកាសរស់នៅប្រកបដោយភាពឆ្លាតវៃ តាមរយៈអាជីវកម្មចម្រុះដែលផ្តោតលើអាជីវកម្មចម្បងៗទាំង៤របស់ក្រុមហ៊ុន គឺការធ្វើពាណិជ្ជកម្ម ដំណោះស្រាយសំណង់អគារធំៗ ការផលិត និងសេវាកម្ម៕ 

ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
ក្រុមហ៊ុន ជីហ្គៀ គ្រុប
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T