មិនទាន់រួចខ្លួនទេ! ចំបុីខ្មៅ គម្រាមបញ្ជូន ម៉ៃ សុគន្ធ ទៅមណ្ឌលកែប្រែប្រសិនលោកនៅ តែ... (មានវីដេអូ)

//s9.kh1.co/e8/e87251e36e613c5428ed618dd9d06d3947d3b3bc.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ម្តងនេះ ចំបុីខ្មៅ វិញ គឺលេងឈុតធំតែម្តង ដោយបានបញ្ជាក់ថាខ្លួន បានរៀបចំឯកសាររួចរាល់សម្រាប់ប្តឹងទៅ កាន់ម៉ៃ សុគន្ធរួចហើយ ប្រសិនលោកនៅ តែធ្វើសកម្មភាពដដែលៗ។

ភ្នំពេញ៖ ក្រោយពី ម៉ៃ សុគន្ធ ចេញមុខរិះគន់ខុសទំនង ទៅ កាន់វីដេអូបទចម្រៀងរបស់«Top Of The Lady» ឃើញថាបុគ្គលល្បីៗពីរនាក់ក្នុងបណ្តាញសង្គមចេញមុខរិះគន់តបទៅ​ វិញយ៉ាងចាស់ដៃ ដោយក្នុងនោះមាន Alex Conan Real និងចំបុីខ្មៅ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើមើលអ្នកទាំងពីរនាក់នេះ គឺធ្វើការរិះគន់ខ្លាំងៗទៅ កាន់ម៉ៃ សុគន្ធ ដូចគ្នាតែម្តង ប៉ុន្តែចំបុីខ្មៅ វិញ គឺលេងឈុតធំតែម្តង ដោយបានបញ្ជាក់ថាខ្លួន បានរៀបចំឯកសាររួចរាល់សម្រាប់ប្តឹងពីការបរិហាកេរ្តិ៍ និងញ៉ុះញ៉ុង ទៅ តុលាការតែម្តង ប្រសិនជាលោកនៅ តែបន្តសកម្មភាពទាំងនេះតទៀត ដោយសំណេរទាំងមូលមានដូចខាងក្រោម៖

ជូនលោកម៉ៃ សុគន្ធ
រឿងចាស់៥លានរៀលលោកលេបពាក្យសម្ដី ពេលនេះលោកមកនិយាយរឿង វីដេអូចម្រៀង «Top Of The Lady» បងស្រី ទេព បូព្រឹក្ស ថាមិនសមចំណាយអស់ ៦០០លានរៀន ថែមទាំងលោកថាចម្លងបទ Kpopទៀត ។ តើលោកជួយអ្វីខ្លះដល់វប្បធម៌ហើយ ឬមួយចាំតែអង្គុយទើស បើលោកអង្គុយចាំទើស ខ្ញុំនឹងដាក់ញត្តិទៅ សមាគមមិត្តសិល្បៈករចុះជួយសង្គម និងដាក់ពាក្យបណ្ដឹងរឿងបរិហាកេរ្តិ៍ និងញ៉ុះញ៉ុង ទៅ តុលាការ ព្រោះកាលពីថ្ងៃទី០៤ខែតុលាកន្លងទៅ លោកធ្លាប់បានសរសេរឈ្មោះខ្ញុំបំពានកិត្តិយសខ្ញុំ ដោយលោកបានធ្វើអាជីវកម្មពីលើឈ្មោះរបស់ខ្ញុំដែលបានដាក់គណនីធនាគារABAលោកដែលមានលេខ 00………353 ។
សូមលោកចាំថា ខ្ញុំនិយាយខ្ញុំធ្វើ បើលោកនូវតែបន្តសកម្មភាពបែបនេះទៀត យើងនិងជួបគ្នា នៅ តុលាការ ហើយភស្ដុតាងខ្ញុំមាន អត្តសញ្ញាណលោកក៏ខ្ញុំស្គាល់ជាពិសេសលោកកាន់អត្តសញញាណប័ន លេខ 01…………78
គុកជាកន្លែងកែប្រែមនុស្ស បើលោកគិតថាលោកពិបាកកែចរិកខ្ញុំជួយបញ្ជូនលោកទៅមណ្ឌលកែប្រែបាន សូមអរគុណ

ចំបុីខ្មៅ 

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ចំបុីខ្មៅ 
ចំបុីខ្មៅ 
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T