ពាក់មី ឌឺចំៗទៅ កាន់បុរសម្នាក់ដែលអួតថា ចែកលុយដុល្លារហ្វ្រីៗ (មានវីដេអូ)

//s9.kh1.co/81/813ecce604a029fc47b07ff4efcff2ce34b16df8.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

លោក ពាក់ មី បានចេញមុខបកស្រាយការពិត ជុំវិញរឿងរ៉ាវបុរសម្នាក់ដែលយកលុយដុល្លារមកអួតពេញតុ ហើយនិយាយថាសល់លុយរាប់លាន មកចែកប្រជាពលរដ្ឋខ្មែរ។

ភ្នំពេញ៖ ថ្មីៗនេះ ឃើញថាមានបុរសម្នាក់បាននិយាយអួតថាខ្លួនសល់លុយរាប់លាន ហើយចែកលុយក្នុងម្នាក់១០០ ទៅ២០០ដុល្លារនោះ លោក ពាក់ មី បានចេញមុខបកស្រាយការពិត និងនិយាយចំៗចំពោះបុរសម្នាក់នោះថាជាមនុស្សបោកប្រាក់សុទ្ធសាទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងវីដេអូការផ្សាយផ្ទាល់ តារាកំប្លែងរូបនេះ បាននិយាយប្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា កុំ​ឱ្យ​ចាញ់បោក បុរសខាងលើនោះទៀត ដែលរឿងចែកលុយបែបនេះគឺមិនអាចកើតឡើងរួចឡើយ ដោយសារតែលុយមិនអាចរកមកបានស្រួល ដោយមិនមានការខិតខំប្រឹងប្រែងនោះឡើយ។ 

យ៉ាងណាមិញ លោក ពាក់ មី បានបន្ថែមទៀតថា ឃើញប្រជាពលរដ្ឋខ្មែរចូលទស្សនាប្រមាណជា៤០០០នាក់ ហើយទម្លាក់លេខស្ទើរតែគ្រប់គ្នា សួរថាតើចំនួនមនុស្សច្រើនបែបនេះ តើត្រូវចំណាយមនុស្សប៉ុន្មាននាក់ដើម្បីវេលុយចែកទៅអស់ទៅ  ហើយគ្មានហេតុផលអ្វីដែលត្រូវបុរសនោះត្រូវចំណាយពេលចែកលុយ​ឱ្យ​គេស្រួលបែបនេះនោះដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក ពាក់ មី
លោក ពាក់ មី
បុរសដែលអួតថាខ្លួនសល់លុយរាប់លាន
បុរសដែលអួតថាខ្លួនសល់លុយរាប់លាន
លោកពាក់ មី និយាយបុរសដែលអួតថាសល់លុយរាប់លាន
លោកពាក់ មី និយាយបុរសដែលអួតថាសល់លុយរាប់លាន
លោកពាក់ មី និយាយបុរសដែលអួតថាសល់លុយរាប់លាន
លោកពាក់ មី និយាយបុរសដែលអួតថាសល់លុយរាប់លាន
វីដេអូ
ពាក់មី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T